ថៃ កោះ​ហៅ​កីឡាករ ២៧​នាក់ ត្រៀម Suzuki Cup ក្រោយ​ឈ្នះ​ការ​ប្រកួត​មិត្តភាព​ផ្ទួនៗ

  • 2018-10-17 02:47:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ថៃ លោក Milovan Rajevac បាន​កោះ​ហៅ​កីឡាករ​ចំនួន ​២៧នាក់ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត AFF Suzuki Cup 2018 នៅខែ​វិច្ឆិកា​ខាងមុខ​នេះ។ ការ​ប្រកាស​នេះ ធ្វើឡើង​ក្រោយពេល​ក្រុម​ដំរី​ថៃ បាន​យក​ឈ្នះ ១-០ ទៅលើ​ហុងកុង និង​​ទ្រីនីដេត & តូបាហ្គោ ក្នុង​មិត្តភាព​អន្តរជាតិ​ថ្មីៗនេះ។

កីឡាករ ២៧​នាក់ នឹងត្រូវ​ចម្រាញ់​យក​​ត្រឹម ២៣​នាក់ មុនពេល​ក្រុម​ថៃ ចាប់ផ្តើម​ការ​ប្រកួត​ពាន​រង្វាន់​នេះ ក្នុងនាម​ជា​អ្នក​ការពារ​តំណែង​ជើងឯក។ កីឡាករ​ នឹងត្រូវ​ប្រមូល​ផ្តុំគ្នា​ហ្វឹកហាត់​នៅ​ជំរុំ នាថ្ងៃ​ទី២៣​តុលា ប៉ុន្តែ​កីឡាករ​ដែលមក​ពីក្លឹប Chiang Rai United, Burriam United និង Bangkok Glass ត្រូវបាន​អនុញ្ញាត​ឱ្យចូលរួម​ហ្វឹកហាត់ នៅថ្ងៃទី​២៩ ខែ​តុលា បន្ទាប់ពី​ចប់​ភារកិច្ច​នៅ​ក្លឹប។

ថៃ លើកពាន Suzuki Cup 2016 (រូបថត៖ Sports247)
សូម​បញ្ជាក់ដែរ​ថា កីឡាករ​ឆ្នើម​របស់​ថៃ ៤​រូប គឺខ្សែ​បម្រើ​ Chanathip Songkrasin ខ្សែ​ប្រយុទ្ធ Teerasil Dangda ខ្សែ​ការពារ​ស្លាប Theerathon Bunmathan និង​អ្នក​ចាំទី Kawin Thamsatchanan ដែល​កំពុង​ប្រកប​អាជីព​នៅក្រៅ​ប្រទេស នឹងគ្មាន​វត្តមាន​នៅក្នុង​ពាន​នេះឡើយ។ មូលហេតុ​ដោយសារ​តែ AFF Suzuki Cup រៀបចំ​ឡើង​ មិន​ចំ​ពេល​វេលា​ប្រកួត​ជម្រើសជាតិ ដែល FIFA បាន​កំណត់ (ចំពេល​ប្រកួត​លីគ)៕

អត្ថបទទាក់ទង៖ AFF Suzuki Cup៖ ថៃ មិន​អាច​កោះហៅ​កីឡាករ​ឆ្នើម ៤នាក់​​ ដែល​កំពុង​លេង​នៅ​ក្រៅ​ប្រទេស

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;