អ៊ីស្រាអែល ប្រើ​យន្តហោះ​ចម្បាំង​វាយ​ប្រហារ​លើ​តំបន់​កាហ្សា នៅ​ព្រឹក​នេះ

  • 2018-10-17 06:33:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ព​អាកាស​អ៊ីស្រាអែល​បាន​ប្រើ​យន្តហោះ​ចម្បាំង​វាយ​ប្រហារ​លើ​គោលដៅ​នានា នា​តំបន់​កាហ្សា នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ​២០១៨​នេះ។ ការ​វាយប្រហារ​របស់​កងទ័ព​អាកាស​អ៊ីស្រាអែល គឺ​ក្រោយ​រ៉ុកកែត​មួយ​គ្រាប់​ត្រូវ​បាន​បាញ់​ចូល​ទៅ​ក្នុង​តំបន់​ភាគ​ខាងត្បូង នៃ​ទឹកដី​អ៊ីស្រាអែល។

រូបភាព៖ Reuters
អ្នករស់នៅ​តំបន់​កាហ្សា​បាន​រាយការណ៍​ថា យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាន​វាយប្រហារ​លើ​គោលដៅ​ចំនួន៣ ប៉ុន្ដែ​ពុំ​ទាន់​មាន​សេចក្តីរាយការណ៍​បឋម​ពី​អ្នក​រងរបួស​នោះ​ទេ។

យោង​តាម​ការ​បញ្ជាក់​របស់​កងទ័ព​អ៊ីស្រាអែល​តាមរយៈ Twitter បាន​ឲ្យ​ដឹង​ថា "នៅ​ម៉ោង ៤​ព្រឹក​ព្រលឹម ជនជាតិ​អ៊ីស្រាអែល​នៅ​ក្រុង Beer Sheva បាន​រត់​ចូល​កន្លែង​លាក់​ខ្លួន ក្រោយ​រ៉ុកកែត​មួយ​បាន​បាញ់​ពី​តំបន់​កាហ្សា ចូល​ទឹកដី​អ៊ីស្រាអែល"។

ក្នុង​នោះ ជនជាតិ​អ៊ីស្រាអែល ៤​នាក់​បាន​រង​ការ​តក់ស្លុត និង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្រោយ​ការ​វាយ​ប្រហារ​របស់​រ៉ុកកែត​នោះ៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;