រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កោះ​តាដា ត្រូវបាន​បើក​សម្ពោធ​ជាផ្លូវការ​ហើយ

  • 2018-10-17 07:32:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កោះ​តាដា ដែល​ស្ថិត​ក្នុងស្រុក​ទឹកឈូ ខេត្ត​កំពត ត្រូវ​បាន​សម្ពោធ​ជាផ្លូវការ​ហើយ នៅ​ព្រឹកថ្ងៃទី១៧ ខែ​តុលា ឆ្នាំ​២០១៨។ ពិធីនេះ ធ្វើឡើង​ក្រោម​អធិបតីភាព លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ​អនុប្រធាន​ទី១នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ដែនដី​ និង​ប្រជាពលរដ្ឋ​ រួមទាំង​អាជីវករ​លក់ដូររ​ក្នុង​រមណីដ្ឋាន​ទេសចរណ៍​នេះផងដែរ។

លោក ញឹម វណ្ណដា កាត់ខ្សែបូសម្ពោធរមណីយដ្ឋានកោះតាដា (រូបថត៖ ផ្តល់ឱ្យ)
បើតាម​លោក ញឹម វណ្ណដា រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កោះ​តាដា ដែលពី​ដើមឡើយ​ជា​តំបន់​ជ្រលង​ភំ្ន ត្រូវបាន​ចាប់ផ្ដើម​ធ្វើការ​អភិវឌ្ឍ​ជា​ជំហានៗ តាំងពី​ចុងឆ្នាំ​២០១៥ មក​ម្ល៉េះ។

គិតមក​ដល់​បច្ចុប្បន្ន រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កោះ​តាដា ត្រូវ​បាន​ចំណាយ​ដើមទុន​ជាច្រើន ក្នុងការ​រៀបចំ​កែលំអរ គៀ​ពង្រាប​ដី​តាម​ចំរៀក​ភ្នំ ដើម្បី​សម្រួលដល់​ការធ្វើ​ដំណើរ​ដែលមាន​ប្រវែង​ផ្លូវ​ចម្ងាយផ្លូវ​ជាង ៣​គីឡូម៉ែត្រ ព្រម​ជាមួយ​នឹង​ការ​រៀបចំ​ដាក់​ប្រព័ន្ធ រំដោះ​ទឹក សាងសង់​ស្ពាន និង​ការ​រៀបចំ​កន្លែង​លំហែ​កម្សាន្ត​ផងដែរ។

កន្លែង​កម្សាន្ត​មាន​ដូចជា៖ ទឹកធ្លាក់​តាដា​រូងច័ន្ទ ទឹកធ្លាក់​តាដា​សច្ចំ អាង​ទំនប់​បង្ហៀទឹក​សម្រាប់​ទឹកងូត​តាមថ្នាក់​នីមួយៗ ដែល​ទឹកហូរ​ធ្លាក់​ពី​ជ្រលង​ភ្នំ​ធម្មជាតិ ទៅ​តាម​តម្រូវការ​មនុស្ស​ចាស់ យុវវ័យ និង​កុមារ​តូចៗ។

ពាក់ព័ន្ធ​ទៅនឹង​គម្រោង​អភិវឌ្ឍន៍ រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កោះ​តាដា​នេះដែរ លោក​ទេសរដ្ឋមន្រ្តី លើកឡើង​ថា គឺ​អាស្រ័យ​​លើ​ការ​កើនឡើង​ជា​លំដាប់​នូវ​ចំនួន​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ៕

កន្លែងងូតទឹកកម្សាន្តនៅទឹកធ្លាក់​តាដា​រូងច័ន្ទ (រូបថត៖ ឆ្នាំ២០១៦)

អត្ថបទ៖ សោភា

អត្ថបទថ្មី
;