ទន្លេ​៣ ដែល​វែងជាងគេ​បំផុត​នៅក្នុង​ពិភពលោក

  • 2018-10-17 09:38:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


[ខ្លីៗ] សូម​បង្ហាញ​ឈ្មោះទន្លេ ៣ ដែល​វែងជាងគេបំផុត​ក្នុងពិភពលោក ដូច​ខាងក្រោម៖

  ១- ទន្លេ​អាម៉ាហ្សូន

អាម៉ាហ្សូន ជា​ទន្លេ​ធំ​បំផុត និង​វែង​បំផុត​លើ​ផែនដី ស្ថិតក្នុង​ទ្វីប​អាមេរិក​ខាងត្បូង ដោយ​ឆ្លងកាត់​៣ប្រទេស​រួមមាន​ប្រេស៊ីល កូឡុំប៊ី និង​ប៉េរូ។ ទន្លេ​នេះ​មាន​ប្រវែង​សរុប ៦៩៩២​គីឡូម៉ែត្រ។

២- ទន្លេនីល

ទន្លេ​នីល ជា​ទន្លេ​ដែល​​វែង​បំផុត​ទី២ លើ​ផែនដី​ដោយមាន​ប្រវែង​សរុប ៦៨៥៣​គីឡូម៉ែត្រ ស្ថិតនៅ​តំបន់​ភាគខាងជើង​ឆៀង​ខាងកើត​ទ្វីប​អាហ្រ្វិក។ ទន្លេ​នេះ​ឆ្លង​កាត់​ប្រទេស​ចំនួន១១ រួមមាន៖ តាហ្សានី, អ៊ុយហ្គាន់ដា, រ៉វ៉ាន់ដា, បូរុនឌី, សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ, កេនយ៉ា, អេត្យូពី, អ៊ីរីទ្រា, ស៊ូដង់ខាងត្បូង, សាធារណរដ្ឋ​ស៊ូដង់ និង​អេហ្ស៊ីប។

៣- ទន្លេ​យ៉ាងហ្ស៊ី

ជាមួយ​ប្រវែង​សរុប​ដល់ទៅ ៦៣០០​គីឡូម៉ែត្រ ទន្លេ​យ៉ាងហ្ស៊ី ត្រូវបាន​ចាត់​ទុកជា​ទន្លេ​វែង​បំផុត​ក្នុងទ្វីប​អាស៊ី ​និង​វែង​បំផុត​ទី៣​លើ​ផែនដី មាន​ទីតាំង​ស្ថិតក្នុង​ទឹកដី​ប្រទេសចិន។ បណ្តាខេត្ត​និងតំបន់ ដែលមាន​ទន្លេនេះ​ឆ្លងកាត់​រួមមាន៖ Qinghai​, Tibet, Yunnan, Sichuan, Chongqing, Hubei, Hunan, Jiangxi, Anhui, Jiangsu និង​ទីក្រុង Shanghai៕

អត្ថបទ៖ សុភា

អត្ថបទថ្មី
;