UN ផ្ដល់​ចំណាត់​ថ្នាក់​ល្អ​មួយ​ដល់​កម្ពុជា​ ក្នុង​បេសកកម្ម​រក្សាសន្តិភាព​

  • 2018-10-17 12:06:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការសហប្រជាជាតិ (UN)​ បាន​ផ្ដល់ចំណាត់ថ្នាក់លេខ២៩ ក្នុងចំណោម​ប្រទេស​ចំនួន ១២២ ដែល​បាន​បញ្ជូន​កង​កម្លាំង​មួក​ខៀវ ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់ UN។ នេះ​បើ​តាម​ការ​ឲ្យ​ដឹងពី​​លោក​ឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ លើកឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ទី​៤​នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​តុលា​។

កងកម្លាំងមួកខៀវកម្ពុជា ដើម្បីរក្សាសន្តិសុខក្នុងបេសកកម្មនៃ UN
លោក​ឧត្តមសេនីយ៍​បន្ត​ថា ចាប់តាំងពី​ឆ្នាំ​២០០៦ រហូតដល់​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជូន​កងកម្លាំង​មួក​ខៀវ​របស់ខ្លួន ទៅ​បំពេញ​បេសកកម្ម​នៅ​ក្រៅប្រទេស មាន​ចំនួន ៥៥៧១​នាក់ ក្នុងនោះ​ស្ត្រី​ចំនួន ២៦៤​នាក់ ។​

​គូរបញ្ជាក់ថា កាលពី​ខែ​ឧសភា ឆ្នាំ​២០១៧ កងកម្លាំង​មួក​ខៀវ​កម្ពុជា​បួនរូប បាន​ពលី​ជីវិត នៅ​ក្នុង​ការ​វាយ​ឆ្ម​ក់​មួយ ពី​សំណាក់​ក្រុម​ឧទ្ទាម​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល។ ចំណែកកាលពី​ខែ​មីនា ឆ្នាំ​២០១៨ មូលដ្ឋាន​របស់​កង​រក្សាសន្តិភាព​កម្ពុ​ជា នៅក្នុង​ប្រទេស​ម៉ាលី ក៏​ត្រូវបាន​ក្រុម​ជីវពល​វាយប្រហារដែរ តែ​មិន​បង្ក​ឱ្យមាន​កងកម្លាំង​ណាមួយ​រងគ្រោះ​ឡើយ៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;