EDC ជូន​ដំណឹង​ពីការ​ផ្អាកការ​ផ្គត់ផ្គង់​ភ្លើង​រយៈពេល ៣​ថ្ងៃ​

  • 2018-10-18 03:02:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 19

ចន្លោះមិនឃើញ

អគ្គិសនី​កម្ពុជា នឹង​ផ្អាកការ​ផ្គត់ផ្គង់​ភ្លើង​នៅតាម​តំបន់​មួយ​ចំនួន​ពីថ្ងៃ​ទី១៩ ដល់​ថ្ងៃទី២១ ខែ​តុលា ឆ្នាំ​២០១៨ ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្តាញ​បង្ក​លក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។

ពេលវេលា និង​ទីកន្លែង​ដែល​ត្រូវ​ផ្តាច់ភ្លើង​រួមមាន

១. ថ្ងៃទី​១៩ ខែ​តុលា៖ សង្កាត់​និរោធ ព្រែកព្នៅ ទឹកថ្លា ជើងឯក ព្រៃស ដង្កោ និង​កន្ទោក ចាប់ពី​ម៉ោង ៩ព្រឹក ដល់​ម៉ោង ៥​ល្ងាច។

២. ថ្ងៃទី​២០ ខែ​តុលា៖ សង្កាត់​ផ្សារថ្មី​ទី២ ក្រាំងធ្នង់ ដង្កោ ជើងឯក ព្រៃស ភ្នំពេញថ្មី និង​គោកឃ្លាង ចាប់ពី​ម៉ោង ៩ព្រឹក ដល់​ម៉ោង ៥​ល្ងាច។

៣. ថ្ងៃទី​២១ ខែ​តុលា៖ សង្កាត់​ចាក់​អង្រែលើ ក្រាំងធ្នង់ ទន្លេបាសាក់ ទួលសង្កែទី១ សំរោង ព្រែកព្នៅ និង​ពញាពន់ ចាប់ពី​ម៉ោង ៩ព្រឹក​ដល់​ម៉ោង ៥​ល្ងាច៕


អត្ថបទ៖ សំភី