ម្ចាស់ក្សត្រី​ថៃ សុរិនថន ទទួល​ពាន​រង្វាន់​សមិទ្ធផល​ពេញ​មួយ​ជីវិត ពី​ទីភ្នាក់ងារ UN

  • 2018-10-18 07:34:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ចាស់ក្សត្រី​ថៃ មហាចក្រី សុរិនថន បាន​ទទួល​ពាន​រង្វាន់​កិត្តិយស សមិទ្ធផលពេញ​មួយ​ជីវិត ពី​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​សម្រាប់​កុមារ ក្នុង​កិច្ចខិតខំ​ដោយ​ឥត​ងាករេ ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ជីវិត​កុមារ​នៅ​ក្នុង​ប្រទេស​ថៃ។

រូបភាព៖ Bangkok Post
ពាន​រង្វាន់​នេះ ត្រូវ​បាន​ថ្វាយ​​ម្ចាស់ក្សត្រី សុរិនថន នៅ​វិមាន Chitralada កាលពី​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ ដោយ​អង្គការ UNICEF ប៉ុន្ដែ​ទើប​ត្រូវ​បាន​សារព័ត៌មាន​ថៃ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៨​នេះ។

ម្ចាស់ក្សត្រី សុរិនថន បាន​ចូលរួម​ក្នុង​គម្រោង​ជាច្រើន ដែល​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវិត​របស់​កុមារ ជាពិសេស​ការ​រស់នៅ​តាម​ជនបទ។ ជាង​នេះ​ទៀត ម្ចាស់ក្សត្រី​បាន​បង្កើត​គំនិតផ្ដួចផ្ដើម និង​គម្រោង​ជាច្រើន​ទៀត ក្នុង​កិច្ចសហការ​ជាមួយ​អង្គការ​តំបន់ និង​អន្តរជាតិ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;