កម្ពុជា ប្រមូល​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ បាន​ជិត ១,៧ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ៩​ខែ

  • 2018-10-18 09:19:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រយៈពេល​​ ៩ខែ​នៃឆ្នាំ​២០១៨​នេះ ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ (តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ ចំណូល​អនឡាញ) ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​សរុប ៦៧៦៦,៣៧​ពាន់លាន​រៀល (ជាង ១,៦៩ពាន់​លាន​ដុល្លារ) ស្មើនឹង ៨៧,៩៥% នៃ​ផែនការ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ នៅថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០១៨​នេះ។

ចំណូល​នេះ មាន​ការ​កើនឡើង ១០០៩,៣៧ពាន់​លាន​រៀល (ជាង ២៥២លាន​ដុល្លារ) ស្មើនឹង ១៧,៥៣% បើប្រៀបធៀប​នឹង​រយៈពេល ៩​ខែ នៃ​ឆ្នាំ​២០១៧។

គិតក្នុងខែ​កញ្ញា ឆ្នាំ​២០១៨ អគ្គ​នាយកដ្ឋាន​នេះ ប្រមូល​ពន្ធ-អាករ​គ្រប់​ប្រភេទ បាន​ចំនួន ៧៥៣,១៧ពាន់​លាន​រៀល (ជាង ១៨៨លានដុល្លារ) ស្មើនឹង ៩,៧៩% នៃ​ផែនការ។ ចំនួន​នេះ បាន​កើនឡើង ២២៣,២៥ ពាន់​លាន​រៀល (ជាង ៥៥លាន​ដុល្លារ) ស្មើនឹង ៤២,១៣% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ណែនាំ​ឱ្យ​បន្តអនុវត្តនូវ​យុទ្ធសាស្រ្ត​គៀងគរ​ចំណូល​រយៈពេល​មធ្យម របស់​រាជរដ្ឋាភិបាល​កម្ពុជា ២០១៤-២០១៨ និង​ជំរុញ​ឱ្យ​អនុវត្តការ​ប្រមូលចំណូល​ពន្ធ នៅតាម​បណ្តា​ខេត្ត​នានា​ដែលមាន​សក្តានុពល​ខ្លាំង ក្នុងនោះ​មាន​ខេត្តព្រះសីហនុ​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;