គ្រូ​បង្វឹក​​ត្រៀម​​​ចេញ​បញ្ជី​​ឈ្មោះ​​​​​ជម្រើសជាតិ​​​ថ្មី ក្រោយ​ធ្វើតេស្ត​កីឡាករ​៣ប្រកួត​​រួច​មក

  • 2018-10-18 09:57:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Felix G. Dalmas គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ចាត់​ទុក​ការ​ប្រកួត​មិត្តភាព​៣​ប្រកួត​កន្លង​មក គឺ​ជា​ការ​ធ្វើ​តេស្ដ​កីឡាករ ​ដើម្បី​ត្រៀម​ទៅ​លេង​ពាន​រង្វាន់ AFF Suzuki Cup 2018 ដោយ​បញ្ជី​ឈ្មោះ​ផ្លូវការ​​ថ្មី១​ទៀត ​នឹង​ត្រូវ​បញ្ចេញ​​នា​​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ ការ​ប្រមូល​ផ្ដុំ​ក៏​នឹង​ត្រូវ​ធ្វើ​ឡើង​ក្រោយ​ការ​ប្រកាស​បញ្ជី​ឈ្មោះថ្មី​​នោះ​ដែរ។

លោក Felix ឱបគួច សុកុម្ភៈ ក្រោយប្រកួតចាញ់សិង្ហបុរី
គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​បាន​បញ្ជាក់​ទៀត​ថា​ ៣​ប្រកួត​កន្លង​មក ​មាន​កីឡាករ​ជា​ច្រើន​បាន​ចូល​លេង ​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​នៅ​លើ​ទីលាន។ ត្បិត​តែ​លទ្ធផល​ទទួល​បាន​មិន​ដូច​អ្វី​ដែល​ចង់​បាន​មែន ប៉ុន្តែ​លោក Felix បាន​មើល​ឃើញ​នូវ​សមត្ថភាព​កីឡាករ​ទាំង​អស់។

ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​របស់​ក្រុម​កម្ពុជា ចំនួន​៣លើក​នាពេល​ថ្មីៗ​នេះ គឺ​លេង​នៅ​ក្នុង​ដី​ទាំង​អស់ ប៉ុន្តែមិន​ទទួលបាន​លទ្ធផល​ល្អឡើយ ​ពោល​គឺ​បាន​ត្រឹម​ស្មើ​១​ និង​ចាញ់​២​ប្រកួត​ឯ​ណោះ។ ក្នុងនោះ​កម្ពុជា ​ប្រកួត​ស្មើ​ទីម័រខាងកើត និង​ចាញ់​ម៉ាឡេស៊ី និង​សិង្ហបុរី។

ក្រុមកម្ពុជា ពេលប្រកួតជាមួយសិង្ហបុរី កាលពីថ្ងៃទី១៦តុលា ២០១៨ នៅស្តាតអូឡាំពិក

ការ​ប្រកួត ​ពាន​រង្វាន់ Suzuki Cup ​ខាង​មុខ​នេះ​វិញ ​នឹង​ធ្វើ​ឡើង​ពី​​ថ្ងៃទី ​០៨ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ​រហូតដល់​ថ្ងៃទី ១៥ ​ខែធ្នូ ឆ្នាំ ២០១៨។ ​កម្ពុជា ស្ថិត​នៅ​ពូល​ជាមួយ​វៀតណាម ឡាវ ​ម៉ាឡេស៊ី និង​មីយ៉ាន់ម៉ា៕

ប្រភព៖ Sabay News អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី
;