ថ្ងៃ​ដែល YouTube បើក​មិន​ចេញ វិបសាយសិច​ល្បី​មួយ​កើន​ចំនួន​ទស្សនា​យ៉ាង​ច្រើន​សន្ធឹក

  • 2018-10-19 00:05:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៨ YouTube បាន​ពើប​ប្រទះ​នឹង​បញ្ហា​បច្ចេកទេស ដោយ​វីដេអូ​នៅ​លើ​​បណ្ដាញ​សង្គម​មួយ​​នេះ​មិន​អាច​បើក​ចេញ​បាន​នោះ​ឡើយ។ នៅ​អំឡុង​​ម៉ោង​ដែល YouTube កំពុង​ធ្វើ​ទុក្ខ ស្រាប់​តែ​​ចំនួន​អ្នក​ចូល​ទស្សនា​វិបសាយ​អាសអាភាស Pornhub បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់ Pornhub ដែល​ទើប​បង្ហាញ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។

Pornhub បាន​បញ្ជាក់​ថា ​ចាប់​ពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៧ ខែ​តុលា ចំនួន​អ្នក​ទស្សនា​បាន​ហក់​ឡើង​លើស​ថ្ងៃ​សព្វ​មួយ​ដង​​ចន្លោះ​ពី ១២% ​ទៅ​ដល់ ២១% ឯណោះ។ យ៉ាង​ណា​មិញ តួ​លេខ​នេះ​​បាន​ធ្លាក់​ចុះ​ទៅ​វិញ​​រហូត​​ដល់​ថ្នាក់ស្ថិត​នៅ​ក្រោម​ភាគរយ​ថ្ងៃ​ធម្មតា​ទៅ​ទៀត (-៤%) ក្រោយ​ពេល YouTube បាន​បើក​ដំណើរការ​វិញ​នៅ​ម៉ោង​ជិត ១០​ព្រឹក។

ខាង​ក្រោម​នេះ​ជា​ពាក្យ​ដែល​មាន​អ្នក​ស្វែង​រក​ច្រើន​ជាង​គេ​នៅ​លើ Pornhub អំឡុង​​ម៉ោង​ដែល YouTube កំពុង​មាន​បញ្ហា៖

ប្រភព៖ Mashable ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;