ពុល​​នៅ​ខេត្ត​ក្រចេះ ស្លាប់ ៣ រងគ្រោះ​ជាង ៤០​នាក់

  • 2018-10-19 02:52:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា​នេះ បាន​ឲ្យ​ដឹង​ថា មាន​ករណី​សង្ស័យ​ពុល​ស្រា ស នៅ​ភូមិ​ដំរ៉ែ ឃុំ​បឹងចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​រងគ្រោះ​ប្រមាណ ៤៤​នាក់។

ប្រភព​ដដែល បញ្ជាក់​ថា ជន​រងគ្រោះ​បាន​នាំ​គ្នា​ផឹក​ស្រា ស កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៨។ ក្នុង​ចំណោម​នោះ​មាន​អ្នក​ស្លាប់ ៣​នាក់ និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ស្រុក និង​ពេទ្យ​ខេត្ត ៤១​នាក់។ អ្នក​ស្លាប់​មាន​សភាព​ណែន​ដើម​ទ្រូង ថប់​ដង្ហើម និង​បាន​ដាច់​ខ្យល់​ស្លាប់​ជា​បន្ត​បន្ទាប់។

អាជ្ញាធរ​នៅ​កន្លែង​កើតហេតុ សង្ស័យ​ថា វា​ជា​ករណី​ពុល​ស្រា ស ហើយ​កម្លាំង​បាន​ឃាត់​ខ្លួន​ម្ចាស់​ផលិត​ស្រា ស មួយ​កន្លែង នៅ​ភូមិ​ឃុំ​ខាង​លើ ដើម្បី​សាកសួរ៕

ករណី​ពុល​នៅ​ខេត្ត​ក្រចេះ/ រូបភាព៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;