អាមេរិក​ស្នើ​ធ្វើ​សមយុទ្ធ​រួម​ជាមួយ​ប្រទេស​អាស៊ាន ខណៈ​ចិន​ធ្វើ​សម​យុទ្ធ​នៅ​ចុង​ខែ​នេះ

  • 2018-10-19 09:27:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Ng Eng Hen រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​សិង្ហបុរី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ​២០១៨​នេះ​ថា អាស៊ាន​គ្រោង​នឹង​ធ្វើ​សមយុទ្ធ​ដែន​សមុទ្រ​រួម​គ្នា​ជាមួយ​កងទ័ព​ជើង​ទឹក​អាមេរិក​នៅ​ខែ​សីហា ឆ្នាំ​២០១៩ ខាង​មុខ។

លោក Ng Eng Hen រដ្ឋមន្រ្តី​ការពារ​ជាតិ​សិង្ហបុរី​ (ស្ដាំ) ចាប់ដៃ​ជាមួយ​លោក James Mattis រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក (ឆ្វេង)/ រូបភាព៖ Channel News Asia
ការ​លើកឡើង​របស់​លោក​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​រូប​នេះ គឹ​ខណៈ​ពេល​ដែល​ប្រទេស​ចិន និង​ប្រទេស​អាស៊ាន​ទាំង​១០ នឹង​ធ្វើ​សមយុទ្ធ​ដែន​សមុទ្រ​រួម​គ្នា លើក​ទី១ ពី​ថ្ងៃ​ទី២០ ដល់ ២៧ ខែ​តុលា ឆ្នាំ​២០១៨ ខាង​មុខ​នេះ នាតំបន់​ឆ្នេរសមុទ្រ​នៃ​ក្រុង Zhanjiang របស់​ចិន។

លោក​រដ្ឋមន្រ្តី​ការពារ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ទាំង​ប្រទេស​ចិន និង​អាមេរិក ជា​អ្នក​ផ្ដួចផ្ដើម​លំហាត់​សមុទ្រ​ដែន​សមុទ្រ​រួម​គ្នា​ជាមួយ​ប្រទេស​អាស៊ាន​ទាំង​១០។

សូម​បញ្ជាក់​ថា ក្នុង​សេចក្តី​ថ្លែងការ​នៃ​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន​បាន​បញ្ជាក់​ថា "លំហាត់​សមយុទ្ធ​ដែន​សមុទ្រ​ដែល​បាន​គ្រោងទុក នឹង​ពង្រឹង​មិត្តភាព និង​ជំនឿទុកចិត្ត​រវាង​កងទ័ព​ជើងទឹក​នៃ​រដ្ឋសមាជិក​អាស៊ាន កងទ័ព​ជើងទឹក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន និង​កងទ័ព​ជើងទឹក​អាមេរិក"៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;