រថភ្លើង​​៣គ្រឿង​ដែល​បញ្ជាទិញ​ពី​ម៉ិចស៊ិកូ នឹង​មកដល់​កម្ពុជា នៅចុង​ខែ​វិច្ឆិកា

  • 2018-10-21 03:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថភ្លើង​ធុនស្រាល​ថ្មី​ចំនួន ៣គ្រឿង​ដែល​បញ្ជា​ទិញ​ពី​ប្រទេស​ម៉ិចស៊ីកូ សម្រាប់​រត់​ពី​ស្ថានីយ​ភ្នំពេញ ទៅ​ព្រលាន​យន្តហោះ នឹង​មក​ដល់កម្ពុជា នៅចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខនេះ។ នេះបើ​តាមការ​ប្រកាស​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ​កាលពី​ថ្ងៃទី​១៩ ខែ​តុលា។

ក្រសួង​សាធារណការ បាន​ឱ្យដឹង​កាលពី​ពេល​កន្លងមក​ថា ​រថភ្លើង​ធុនស្រាល​ដែល​ក្រុមហ៊ុន​ រ៉ូយ៉ាល់ រេលវេ បញ្ជា​ទិញ​ពី​ប្រទេស​ម៉ិចស៊ីកូ​នេះ គឺ​មាន​តម្លៃ ២លាន​ដុល្លារ​ក្នុង១​គ្រឿង។

គួរ​រំលឹក​ថា ខ្សែ​រថភ្លើង​ពី​ស្ថានីយ​ភ្នំពេញ ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ប្រវែង​ ១០​គីឡូម៉ែត្រ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ កាលពី​ព្រឹក​ថ្ងៃទី១០ ខែ​មេសា ឆ្នាំ​២០១៨។ ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​នេះ គឺ​ប្រើប្រាស់​រថភ្លើង​ដែល​មាន​ស្រាប់​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ៕

សូម​ទស្សនា​រូបភាព​ផ្នែក​ខាងក្រៅ និង​ខាងក្នុង​នៃ​រថភ្លើង​នេះ ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;