ក្រុមហ៊ុន​អចលនទ្រព្យ​ចិន​មួយ គ្រោង​បង្កើន​ទុន​វិនិយោគ​ដល់ ៦ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា

  • 2018-10-22 03:41:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប គ្រោងនឹង​បង្កើនទុន​វិនិយោគ ឱ្យបាន​ដល់ ៦ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​១០ឆ្នាំ​បន្ទាប់ ក្នុង​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា ខណៈ​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​បាន​ប្រមូល​ទិញ​ដីទុក សម្រាប់​ធ្វើការ​វិនិយោគ​ទាំងនៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​សៀមរាប​ផងដែរ។ នេះបើតាម​ការថ្លែង​របស់​លោក ឈីវ គួរ ស៊ីញ ដែល​ជា​ប្រធាន​ប្រតិបត្តិ​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​នេះ។

លោក​បាន​ឱ្យដឹង​ថា ក្នុង​រយៈពេល​៣ឆ្នាំ នៃ​វត្តមាន​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ចិន​មួយនេះ​នៅ​កម្ពុជា  ក្រុមហ៊ុន​បាន​បោះទុន​វិនិយោគ​សរុប​ប្រមាណ​ជាង ១២០០លាន​ដុល្លារ​ទៅលើ​គម្រោង​អគារ​ខុនដូ​ធំៗ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម។ ក្នុងនោះ គម្រោង​ធំៗ​ចំនួន​បី បាននឹង​កំពុង​លេចចេញជា​រូបរាង​បណ្ដើរៗ​ ហើយ​ក្នុង​រាជធានី​ភ្នំពេញ និង​បី​គម្រោង​ធំៗ​ទៀត ក៏បាន​នឹង​កំពុង​វិនិយោគ​នៅខេត្ត​ព្រះសីហនុ ផងដែរ។

អគារមួយរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម (រូបថត៖ ដើមអម្ពិល)
បើតាម​លោក​ប្រធាន​ប្រតិបត្តិ វត្តមាន​របស់​ក្រុមហ៊ុន​ព្រីនស៍ រៀល អ៊ីស្ទេត នៅក្នុង​ទីផ្សារ​អចលនទ្រព្យ នៅ​កម្ពុជា​នាពេល​នេះ គឺ​កើត​ចេញពី​គោលនយោបាយ ខ្សែ​ក្រវាត់មួយ​ផ្លូវមួយ​របស់​ចិន ដែលបាន​បើក​ឱកាស និង​លើក​ទឹកចិត្ត​ឱ្យ​​អ្នក​វិនិយោគិនចិនជាច្រើន មក​​វិនិយោគ​នៅ​កម្ពុជា៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;