រដ្ឋបាលខេត្តរតនគិរី ប្រកាសមិនទទួលស្គាល់ការលក់ទិញនិងផ្ទេរដី ក្នុងតំបន់ការពារធម្មជាតិ
- 2018-10-22 04:33:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋបាលខេត្តរតនគិរី ប្រកាសមិនទទួលស្គាល់ការលក់ទិញនិងផ្ទេរដី ក្នុងតំបន់ការពារធម្មជាតិ
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តរតនគិរី បានប្រកាសមិនទទួលស្គាល់ និងធ្វើមោឃភាព រាល់លិខិតបញ្ជាក់លើការលក់-ទិញ និងការផ្ទេរដីព្រៃដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តរតនគិរី កាលពីថ្ងៃទី១៩ ខែតុលា និងចេញផ្សាយជាសាធារណៈនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ។
ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការកាប់គាស់ រុករាន ឆ្ការ ដុត ឈូសឆាយដីព្រៃ ការសង់ផ្ទះ សង់តូប សង់រោង ដើម្បីយកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិផងដែរ។
អត្ថបទទាក់ទង៖ ឧទ្យានជាតិវីរជ័យ ជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល