គីម ជុងអ៊ុន ចាយ​អស់ ៤​ពាន់​លាន​ដុល្លារ ទិញ​របស់​មាន​តម្លៃ ក្នុង​រយៈពេល​៦​ឆ្នាំ

  • 2018-10-22 09:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កូរ៉េ​ខាង​ជើង បាន​ចំណាយ​ទឹក​ប្រាក់​យ៉ាង​ហោច​ណាស់ ៤​ពាន់​លាន​ដុល្លារ នៅ​លើ​រថយន្ត​ទំនើប នាឡិកា​ប្រណិត និង​គ្រឿង​អលង្ការ គិត​ចាប់​តាំង​ពី​លោក គីម ជុងអ៊ុន ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០១២។ នេះ​បើ​យោង​តាម​ការ​វិភាគ​នៅ​ក្នុង​ទិន្នន័យ​គយ​របស់​ប្រទេស​ចិន។

ប្រភព​ដដែល បញ្ជាក់​ថា របស់​ទាំង​នោះ​ត្រូវ​បាន​ទិញ​ប្រើ​ដោយ​ផ្ទាល់​ដោយ​ក្រុម​គ្រួសារ​លោក គីម ឬ​ទិញ​ជា​កាដូ​សម្រាប់​លើក​ទឹក​ចិត្ត​ក្រុម​មន្ត្រី​ស្មោះត្រង់។

កាល​ពី​ឆ្នាំ​២០១៧ កូរ៉េ​ខាង​ជើង ចាយ​ថវិកា​អស់ ៦៤០,៨​លាន​ដុល្លារ នៅ​លើ​វត្ថុ​ប្រណិត បើ​ទោះ​ជា​មាន​ការ​ដាក់​ទណ្ឌ​ពី​អន្តរជាតិ ហាមឃាត់​មិន​ឲ្យ​លក់​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ដទៃ​ក៏​ដោយ។ ទំហំ​ទឹក​ប្រាក់​នេះ​ស្មើ​នឹង ១៧,៨% នៃ​ការ​នាំ​ចូល​របស់​កូរ៉េ​ខាង​ជើង​ពី​ប្រទេស​ចិន ដែល​មាន​តម្លៃ​សរុប ៣,៧​ពាន់​លាន​ដុល្លារ។

ទាក់ទិន​នឹង​ទិន្នន័យ​បង្ហាញ​ដោយ​ចិន​នេះ លោក Yoon Sang-hyun សមាជិក​រដ្ឋ​សភា​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា ចំនួន​ទឹក​ប្រាក់​ជាក់លាក់​ដែល​កូរ៉េ​ខាង​ជើង​ចំណាយ​នោះ​គឺ ៤,០៤​ពាន់​លាន​ដុល្លារ ចន្លោះ​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៧ ទៅ​លើ​របស់​របរ​ជា​ច្រើន​ដូចជា៖

គ្រឿង​អេឡិចត្រូនិច ២​ពាន់​លាន​ដុល្លារ រថយន្ត​ទំនើប ១,៤​ពាន់​លាន​ដុល្លារ ស្រា ១៦៥​លាន​ដុល្លារ ឧបករណ៍​អុបទិក ១៤៧​លាន​ដុល្លារ ទឹក​អប់ និង​គ្រឿង​សម្អាង ៥២,៥​លាន​ដុល្លារ នាឡិកា ៤៩​លាន​ដុល្លារ ផលិតផល​ស្បែក​សត្វ ៤៨​លាន​ដុល្លារ អាវ​រោម​សត្វ ៤៧​លាន​ដុល្លារ កម្រាល​ព្រំ​ប្រណិត ៣៧,៦​លាន​ដុល្លារ ទូក​កម្សាន្ត ៣៦​លាន​ដុល្លារ ឧបករណ៍​តន្ត្រី ១២,៤​លាន​ដុល្លារ គ្រឿង​អលង្ការ ៧,១១​លាន​ដុល្លារ៕

ប្រភព៖ Chosun ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;