ហ្វីលីពីន ទិញ​អង្ករ​ជិត៥ម៉ឺន​តោន​ពី​ប្រទេស​ក្នុង​តំបន់ចំនួន​​ ២

  • 2018-10-24 03:45:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ចំណី​អាហារ​ហ្វីលីពីន ហៅ​កាត់ NFA បាន​ប្រកាស​ថា ហ្វីលីពីន​នឹង​នាំ​ចូល​អង្ករ​ពី​​ក្រុមហ៊ុន៣ ដែល​មាន​ប្រភព​ពី​ប្រទេស វៀតណាម និង​ថៃ ជិត​៥ម៉ឺន​តោន បន្ទាប់ពី​ការ​ដេញថ្លៃ​មួយ​ដែល​មាន​ក្រុមហ៊ុន​អង្ករ​នានា​ចូលរួម​កាលពី​សប្ដាហ៍​មុន​។ នេះ​បើតាម​កាល​ចុះផ្សាយ​របស់​វេបសាយ​ Vietnam Plus នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨​។

Vietnam Plus បានឲ្យដឹងថា ក្រុមហ៊ុន​វៀតណាម​ចំនួន​២ គឺ Vietnam Northern Food Corporation (Vinafood 1) និង Vietnam Southern Food Corporation (Vinafood 2) នឹង​នាំ​អង្ករ ២៩០០០តោន ក្នុង​តម្លៃ ៤២៨​ដុល្លារ​អាមេរិក​ក្នុង​មួយ​តោន ទៅ​កាន់​ហ្វីលីពីន។ ហើយ​ក្រុមហ៊ុន​ថៃ Thai Capital Corps Co., Ltd នឹង​នាំចេញ ១៨០០០​តោន ក្នុង​តម្លៃ ៤២៦,៣ដុល្លារ​ក្នុង​មួយ​តោន។

សូម​ជម្រាប​ថា ​ក្រុមហ៊ុន​ចំនួន ១៣ បាន​ចូលរួម​ដេញ​ថ្លៃ​ការ​នាំចេញ​អង្ករ​ទៅ​កាន់​ហ្វីលីពីន ខណៈ​ប្រទេស​នេះ ត្រូវ​ការ​អង្ករ​ច្រើន​ពី​ប្រភព​ផ្សេងៗ ក្រោយ​ពី​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​នាំចូល​អង្ករ ដោយសារ​កំណើន​អតិផរណា។ ក្នុង​ឆ្នាំ​២០១៨ គិត​មក​ទល់​ពេល​នេះ ហ្វីលីពីន បាន​នាំ​ចូល​អង្ករ ២,៤លាន​តោន។ កាល​ពី​ឆ្នាំ​២០១០ ហ្វីលីពីន បាន​នាំចូល ២,៤៥​លាន​តោន ដែល​ជា​កំណត់ត្រា​នាំចូល​អង្ករ​ច្រើន​បំផុត​ក្នុង​មួយ​ឆ្នាំ​របស់​ខ្លួន​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;