៣ក្រុម មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់ ឬ​ស្មើ នៅ​ UCL

  • 2018-10-25 01:45:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការប្រកួត​ទី៣ វគ្គ​សន្សំ​ពិន្ទុ ពាន​រង្វាន់ UEFA Champions League បាន​បញ្ចប់​កាលពី​យប់មិញ ដោយ​រកឃើញ​ក្រុម​ចំនួន ៣ ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់ ឬ ស្មើ ឡើយ។ ក្នុង​នោះ​មាន Dortmund, Barcelona និង Juventus ។

Jordi Alba ស៊ុតបញ្ចូលទីគ្រាប់ទី២ ឲ្យ Barcelona ទល់នឹង Inter Milan (រូបថត៖ Reuters)
ចំពោះ Dortmund និង Barcelona បាន​ប្រកួត​កាលពី​យប់មិញ។ Dortmund បាន​យក​ឈ្នះ Atletico Madrid ដោយ​លទ្ធផល ៤-០ ដែល​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែបម្រើ​ Axel Witsel ១គ្រាប់, ខ្សែការពារ Raphael Guerreiro ២គ្រាប់ និង​ខ្សែបម្រើ Jadon Sancho ១គ្រាប់។ ខណៈ Barcelona បានយកឈ្នះ Inter Milan ដោយលទ្ធផល ២-០ ដែលជាការរកគ្រាប់បាល់ពីខ្សែបម្រើ Rafinha និងខ្សែការពារ Jordi Alba ។

ដោយឡែក Juventus បានបញ្ចប់ការប្រកួតទី៣ កាលពីយប់ម្សិលមិញ ដោយបានយកឈ្នះម្ចាស់ផ្ទះ Manchester United ដោយលទ្ធផល ១-០។

គិតមកទល់ពេលនេះ Dortmund, Barcelona និង Juventus មាន ៩ពិន្ទុ ឈរនៅលេខ១ ក្នុងពូលរៀងៗខ្លួន។ Dortmund ស្ថិតនៅពូល A, Barcelona នៅពូល B និង Juventus នៅពូល H ។

សូមជម្រាបថា នៅសល់ ៣ប្រកួតទៀត នឹងបញ្ចប់ជាស្ថាពរវគ្គសន្សំពិន្ទុ Champions League ៕

វីដេអូ Highlight រវាង Barcelona ទល់នឹង Inter Milan

វីដេអូ Highlight រវាង Dortmund ទល់នឹង At. Madrid

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;