Airbus បញ្ជូន​ឧទ្ធម្ភាគចក្រ​យោធា​២​គ្រឿង ទៅ​ដល់​ទឹក​ដី​ថៃ

  • 2018-10-25 06:40:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កង​ទ័ព​អាកាស​ភូមិន្ទ​ថៃ បាន​ទទួល​យក​ឧទ្ធម្ភាគចក្រ​ចំនួន ២​គ្រឿង​ពី​ក្រុមហ៊ុន​បារាំង Airbus កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។ វា​មាន​ម៉ាក H225M ជា​ប្រភេទ​ឧទ្ធម្ភាគចក្រ​យោធា​ដឹក​ជញ្ជូន​រយៈ​ចម្ងាយ​ឆ្ងាយ ដែល​ថៃ​បាន​ចុះ​កិច្ច​សន្យា​ទិញ​កាល​ពី​ឆ្នាំ​២០១៦។

ចាប់​តាំង​ពី​ឆ្នាំ​២០១២ កងទ័ព​អាកាស​ភូមិន្ទ​ថៃ បាន​បញ្ជា​ទិញ​ឧទ្ធម្ភាគចក្រ​ចំនួន​សរុប ១២​គ្រឿង​ពី Airbus ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ទំនើបកម្ម​កងទ័ព។ បូក​បញ្ចូល​ទាំង​២​គ្រឿង​ថ្មី ថៃ​នា​ពេល​បច្ចុប្បន្ន​ទទួល​បាន​ឧទ្ធម្ភាគចក្រ H225M ចំនួន ៨​គ្រឿង​ហើយ សម្រាប់​ប្រើ​ដឹក​ជញ្ជូន​កងទ័ព ព្រម​ទាំង​ធ្វើ​បេសកកម្ម​រុករក និង​ជួយ​សង្គ្រោះ​ជា​ដើម។

H225M ដែល​ពី​មុន​ត្រូវ​គេ​ហៅ​ថា EC725 មាន​លក្ខណៈ​ជា​ច្រើន​ដូចជា ភាព​រឹងមាំ​ល្អ ល្បឿន​លឿន ​ឧបករណ៍​អេឡិចត្រូនិច​ទំនើបៗ​ចុង​ក្រោយ​បំផុត និង​ប្រព័ន្ធ​ហោះហើរ​ដោយ​ស្វ័យ​ប្រវត្តិ។

សូម​ជម្រាប​ថា សព្វ​ថ្ងៃ ឧទ្ធម្ភាគចក្រ H225M ចំនួន​ជិត ៩០​គ្រឿង​របស់ Airbus កំពុង​ដំណើរការ​នៅ​ក្នុង​ប្រទេស​ចំនួន ៦ ហើយ​រយៈពេល​ហោះហើរ​សរុប​គឺ​លើស​ពី ១០​ម៉ឺន​ម៉ោង​ឯណោះ៕

ប្រភព៖ AirForce-Technology ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;