អភិបាល​ក្រុង​ព្រះសីហនុ៖ រូបស្រ្តី​បរទេស​ងូត​ទឹក​ស្រាត​នៅ​ឆ្នេរ​សមុទ្រ មិនមែន​នៅ​កម្ពុជា​ទេ

  • 2018-10-26 02:05:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះសីហនុ បានអះអាង​ថា រូបស្ត្រី​បរទេស​ដែលងូត​ទឹក​ស្រាត រត់​លេង​នៅ​ទឹក​សមុទ្រ គឺ​មិនមែន​នៅ​សមុទ្រ​ខេត្ត​ព្រះ​សីហនុនោះទេ។ ការ​បដិសេធ​នេះ បានធ្វើឡើង​បន្ទាប់​បណ្តាញ​សង្គម​ហ្វេសប៊ុក​បាន​បង្ហោះ​រូបភាព​ស្ត្រីបរទេស​ស្រាត​ងូតទឹក និង​រត់លេង​នៅ​ឆ្នេរ​សមុទ្រ​ក្នុង​ចំណោម​មនុស្ស​ជាច្រើន។

រូបស្ត្រីងូត​ទឹកស្រាត​នៅ​ឆ្នេរ​សមុទ្រ ត្រូវបាន​អ្នកលេង​ហ្វេសប៊ុក​បង្ហោះ​ចែកចាយ​ពីមួយ​ទៅមួយ​ដោយ​បាន​រិះគន់​អំពីវត្តមាន​ជនជាតិចិន​នៅ​ខេត្ត​ព្រះសីហនុ។ ប៉ុន្តែ​ការពិត​រូប​នេះ គឺមិនមែន​នៅក្នុង​សមុទ្រ​នៃខេត្ត​ព្រះសីហនុនោះទេ។

លោក អ៊ី សុខឡេង អភិបាលក្រុង​ព្រះសីហនុ បានបញ្ជាក់​ប្រាប់ខ្លីៗ នៅរសៀល​ថ្ងៃទី២៥ ខែតុលា ម្សិលមិញ​ថា រូបស្ត្រីស្រាតងូត​ទឹក​នៅ​ឆ្នេរ​សមុទ្រ គឺមិនមែន​នៅ​ខេត្តព្រះសីហនុ​ទេ ហើយ​សមុទ្រ​នៅ​កំពង់សោម មិនមាន​សមុទ្រ​ចឹង​ទេ។ តាម​លោក​ដឹង និង​ឮគេនិយាយ រូបស្ត្រី​នេះ គឺនៅវៀតណាម។

ជាមួយគ្នា​នេះ លោក​អភិបាលក្រុង​ព្រះសីហនុ បាន​សំណូមពរ​ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ​សូមផ្សព្វផ្សាយ​អ្វីដែល​ជាការ​ពិត​បង្ហោះ​អ្វី កុំ​បំប៉ោង​ព័ត៍មាន​ដែល​មិនមែន​ជា​ការពិត វាខូចកិត្តិយស​របស់​ប្រទេសកម្ពុជា។ ហើយ​ការផ្សព្វផ្សាយ​ព័ត៍មាន​មិន​ពិត វាធ្វើឲ្យមហាជន​មាន​ការ​យល់​ច្រឡំ និង​ខូចមុខ​មាត់​ប្រទេស​ថែមទៀតផង។

សូម​បញ្ជាក់​ថា តាម​ការ​ចុះផ្សាយ​របស់​វេបសាយ​វៀតណាម Phunuvagiadinh បាន​ឲ្យ​ដឹង​ថា រូបស្រ្ដី​ស្រាត​រត់​លេង​ក្នុង​សមុទ្រ​នោះ គឺ​នៅ​ឆ្នេរ​មួយ​កន្លែង ក្នុង​ខេត្ត Binh Thuan របស់​វៀតណាម៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;