Facebook ផលិត​កម្មវិធី​ថ្មី ដើម្បី​ប្រជែង​ TikTok

  • 2018-10-26 04:30:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​ការ​ចុះ​ផ្សាយ​របស់​ TechCrunch ឲ្យ​ដឹង​ថា​ Facebook ចង់​​យក​ឈ្នះ​ TikTok ដោយ​ពឹង​ផ្អែក​លើ​កម្មវិធី​មួយ​ឈ្មោះ​ Lasso ដែល​អ្នក​ប្រើ​ប្រាស់​អាច​ថត​វីដេអូ​ធ្វើ​​ត្រាប់​មាត់​តាម​បទ​ចម្រៀង។

ដំណឹង​ពី​កម្មវិធី​ថ្មី​នេះ លេច​ឡើង​ស្រប​ពេល​ដែល​ Facebook បាន​បញ្ចេញ​មុខងារ​ដាក់​ចម្រៀង​លើ​រូបភាព និង​វីដេអូ​​កាល​ពី​ម្សិលមិញ​នេះ។ Lasso នឹង​ជា​កម្មវិធី​ដែល​ដាច់​ដោយ​ឡែក​ពី Facebook ​ហើយ​បទ​ចម្រៀង​ក្នុង​កម្មវិធី​នេះ​អាច​នឹង​មាន​រយៈពេល​វែង​ជាង​បទ​ចម្រៀង​ TikTok ដែល​មាន​ត្រឹម ១៥ វិនាទី។

​TikTok ជា​កម្មវិធី​មួយ​​ដែល​បើក​ដំណើរ​ការ​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ ២០១៦។ កម្មវិធី​នេះ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​ ដោយ​នៅ​ត្រឹម​តែ​​កក្កដា​ ឆ្នាំ ២០១៨ ​មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​សរុប​ ៥០០លាន​​នាក់​ឯណោះ៕​ ​​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;