Terengganu និង Perak ប្រជែង​យក​ជើងឯក Malaysia Cup យប់​នេះ

  • 2018-10-27 02:45:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប Terengganu និង Perak ដែលឡើងមកពីពូលជាមួយគ្នា កាលពីវគ្គសន្សំពិន្ទុ ពានរង្វាន់ Malaysia Cup 2018 នឹងត្រូវជួបគ្នា​នៅវគ្គផ្ដាច់ព្រ័ត្រ វេលាម៉ោង ៨យប់ ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨​នេះ។

សន្និសីទសារព័ត៌មាន ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Malaysia Cup 2018 (រូបថត៖ Terengganu FC)
Terengganu ដែលគេបានស្គាល់ថាជាក្លឹបដែលកីឡាករកម្ពុជា ធារី ចន្ថាប៊ីន កំពុងប្រកពអាជីពនៅម៉ាឡេស៊ី ធ្លាប់ប្រកួតទល់នឹង Perak កាលពីវគ្គសន្សំពិន្ទុ ដោយក្រុមទាំងពីរឈ្នះគ្នាទៅវិញទៅមក។

ក្នុងនោះ Terengganu បានយកឈ្នះ Perak ដោយលទ្ធផល ៤-៣ នៅក្នុងការជួបគ្នាជើងទី១ វគ្គសន្សំពិន្ទុ Malaysia Cup 2018 ។ ក៏ប៉ុន្តែជើងទី២ Perak បានសងសឹង Terengganu វិញ ដោយយកឈ្នះក្នុងលទ្ធផល ២-១។

ក្រៅពី​ពានរង្វាន់ Malaysia Cup 2018 ក្រុមទាំងពីរធ្លាប់ជួបគ្នា ២លើកផងដែរ ក្នុងការប្រកួតលីគកំពូលម៉ាឡេស៊ី រដូវកាល២០១៨ ហើយលទ្ធផល គឺឈ្នះទៅវិញទៅមកដូចគ្នា។ ជារួម ឆ្លងកាត់៤ប្រកួតចុងក្រោយរវាង Terengganu ទល់នឹង Perak បង្ហាញថា ក្រុមទាំងពីរ មានសមត្ថភាពប្រហាក់ប្រហែលគ្នា។

គួរបញ្ជាក់ដែរថា Terengganu ជាជើងឯក Malaysia Cup ចំនួន ១លើក (ឆ្នាំ​២០០១) និងជាជើងឯករង ៤លើក​ (ឆ្នាំ១៩៧៣, ១៩៨២, ១៩៩៨ និង ២០១១)។ ចំណែក Perak ធ្លាប់ឈ្នះពានរង្វាន់នេះ ៧លើក (ឆ្នាំ១៩២៦, ១៩៣១, ១៩៥៧, ១៩៦៧, ១៩៧០, ១៩៩៨, និង ២០០០) និងជា​ជើងឯករង ១១លើក (១៩២៣, ១៩៥១, ១៩៥៩, ១៩៦០, ១៩៦១, ១៩៦៤, ១៩៧១, ១៩៧២, ១៩៧៤, ២០០១ និង ២០០៧)៕

អត្ថបទទាក់ទង ៥យ៉ាង ដែល​គួរ​ដឹង​ពី​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Malaysia Cup របស់ Terengganu

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;