ភាពយន្តខ្លី ៤០រឿង ត្រៀម​ប្រកួត​ក្នុង​មហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជា

  • 2018-10-30 07:11:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាពយន្ត​ខ្លីចំនួន ៤០ ចំណងជើង ដែល​​ផលិត​ដោយ​ផលិតករ​ខ្មែរ​វ័យក្មេង ត្រៀម​ប្រកួត​ពាន​រង្វាន់​ទឹកប្រាក់​ចំនួន ១២ លាន​រៀល ក្នុង​មហោស្រព​​ភាពយន្ត​ជាតិ​ខ្នាត​ខ្លី​កម្ពុជា​ លើក​ទី២ ដែល​រៀប​ចំ​ដោយ​នាយកដ្ឋានភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ​។

លោក ប៉ុក បុរក្ស ប្រធាននាយកដ្ឋានភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ បាន​ប្រាប់ឱ្យដឹងថា ស្នាដៃភាពយន្តខ្លី​ទាំង ៤០ចំណងជើង ត្រូវ​បានផលិតឡើង​ដោយការច្នៃប្រឌិត ភាពប៉ិនប្រសប់ និងបង្កប់នូវខ្លឹមសារ-រូបភាព អប់រំ។

ភាពយន្តទាំង ៤០ ចំណងជើង នឹងត្រូវជ្រើសយក ៣ចំណងជើងប៉ុណ្ណោះ សម្រាប់ពានរង្វាន់លេខ ១ លេខ ២ និងលេខ ៣ ជាជយលាភីឆ្នើមក្នុងព្រឹត្តិការណ៍មហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី២ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តក្នុងខែវិច្ឆិកា ខាងមុខនេះ។

លោក ប៉ុក បុរក្ស អំពាវនាវសូមប្រជាពលរដ្ឋខ្មែរចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយនេះ ឲ្យបានច្រើនកុះករ ដើម្បីលើកកម្ពស់វិស័យភាពយន្ត ពិសេសយុវវ័យ ស្របតាមពាក្យស្លោក «ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង»៕

សូមទស្សនាវីដេអូខ្លី ផលិតដោយនាយកដ្ឋានភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ ដូចខាងក្រោម៖

ប្រភព៖ Sabay News អត្ថបទ៖ Sunny

អត្ថបទថ្មី
;