នាយករដ្ឋមន្រ្តី​ថៃ ប្រកាស​ពេល​លើកលែង​បម្រាម​លើ​រាល់​សកម្មភាព​នយោបាយ

  • 2018-10-30 09:59:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី​ថៃ បាន​ប្រកាស​នៅ​ថ្ងៃ​ទី៣០ ខែ​តុលា ឆ្នាំ​២០១៨​នេះ បាន​ប្រកាស​ថា ការ​លើកលែង​បម្រាម​លើ​សកម្មភាព​នយោបាយ នឹង​ធ្វើឡើង​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៨ ខាង​មុខ​នេះ។ ការ​លើកលែង​បម្រាម​នេះ គឺ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០១៩ ខាង​មុខ។

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី​ថៃ/ រូបភាព៖ Reuters
រដ្ឋាភិបាល​យោធា​បាន​ដាក់​ការ​រឹតបន្ដឹង​​រាល់​សកម្មភាព​នយោបាយ ចាប់តាំង​ពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ដែល​រដ្ឋាភិបាល​ថៃ​អះអាង​ថា ជា​ភាព​ចាំបាច់​សម្រាប់​សន្ដិភាព និង​សណ្ដាប់ធ្នាប់ ក្រោយ​ការ​តវ៉ា​អស់រយៈពេល​ជាច្រើន​ខែ​នៅ​តាម​ដង​ផ្លូវ​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។

សូម​បញ្ជាក់​ថា កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៨ កន្លង​ទៅ រដ្ឋាភិបាល​ថៃ​បាន​លើកលែង​លើ​ការ​រឹតបន្ដឹង​មួយ​ចំនួន ដោយ​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​រៀបចំដំណើរការ​ឡើងវិញ ឆ្ពោះ​ទៅការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៩ ខាង​មុខ។ ប៉ុន្ដែ​បម្រាប​លើ​ការប្រមូលផ្ដុំ​តាមទី​សាធារណៈ ដែល​មាន​មនុស្ស​ច្រើនជាង ៥​នាក់ និង​យុទ្ធនាការ​នយោបាយ នៅ​បន្ដ​រក្សា​ដដែល៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;