ហាង​លក់​ម៉ូតូ​នៅ​ភ្នំពេញ បង្ហើប​តម្លៃ Honda Dream ឆ្នាំ​២០១៩

  • 2018-10-31 03:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ូតូ Honda Dream ឆ្នាំ២០១៩ ដែល​ត្រូវ​បាន​ក្រុមហ៊ុន NCX សម្ពោធ​ជា​ផ្លូវការ កាល​ពី​ថ្ងៃ​ទី​២៨​ខែ​តុលា​កន្លង​ទៅ មាន​តម្លៃ​ខ្ទង់ ២៤០០ ទៅ ២៥០០ ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​បណ្ដា​ហាង​លក់​ម៉ូតូ​ នៅ​ម្ដុំ​គិរីរម្យ ក្នុង​រាជធានី​ភ្នំពេញ​។

យ៉ាង​ណា​ក៏ដោយ ចំពោះ​តម្លៃ​ផ្លូវការ ក្រុមហ៊ុន NCX មិន​ទាន់​បាន​ប្រកាស​ជាផ្លូវការ​នៅ​ឡើយ​ទេ។

Dream កម្លាំង​ម៉ាស៊ីន 125cc សេរ៊ី​ចុង​ក្រោយ​នេះ ត្រូវ​បាន Honda ផ្ដល់​ឈ្មោះ​ឲ្យ​ថា Golden Marble TIME PROVES PRECIOUS ដែល​រចនា​ឡើង​ដោយ​ប្រើ​ពណ៌​មាស​ជា​គោល បូករួម​ជាមួយ​តែម​បែប​ថ្មម៉ាប​លាយ​សរសៃ​មាស សរុប​មាន​៣​ពណ៌​ រួម​មាន​ពណ៌​មាស, ពណ៌​ខ្មៅ និង​ពណ៌​ក្រហម រួម​ទាំង​កុងទ័រ​រចនា​បែប​ថ្មី​ដ៏​ទាក់​ទាញ​ផង​ដែរ​។

មើល​រូបរាង Honda Dream ឆ្នាំ​២០១៩ ដូច​ខាងក្រោម​៖

ប្រភព៖ Sabay News អត្ថបទ៖ រក្សា

អត្ថបទថ្មី
;