មន្ត្រី​បច្ចេកទេស រក​ពុំ​ឃើញ​សារធាតុ​គីមី ក្នុង​បន្លែ​ដែល​នាំ​ចូល​ពី​វៀតណាម​ទេ

  • 2018-11-01 02:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​បច្ចេកទេស នៃ​អគ្គ​នាយកដ្ឋាន​កាំ​កុង​ត្រូល បាន​ឲ្យ​ដឹង​ថា ឆ្លង​កាត់​ការ​ពិសោធ​លើ​បន្លែ​ចម្រុះ​ដែល​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​វៀតណាម គឺ​មិន​បាន​រក​ឃើញ​សារធាតុ​គីមី​ហាម​ឃាត់ នៅ​ក្នុង​បន្លែ​ណា​មួយ​ទេ។ នេះបើតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​អគ្គនាយកដ្ឋានកាំកុងត្រូល ចុះ​ផ្សាយ​កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០១៨។

មន្ត្រី​បច្ចេកទេស នៃ​អគ្គ​នាយកដ្ឋាន​កាំ​កុង​ត្រូល កំពុងត្រួតពិនិត្យបន្លែដែលនាំចូលពីប្រទេសវៀតណាម
មន្ត្រី​កាំកុងត្រូល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជ្រៃធំ បាន​ធ្វើការ​ត្រួត​ពិនិត្យ​បន្លែ​ចម្រុះ ដែល​នាំ​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជ្រៃធំ និង​បាន​ដក​យក​គំរូ​បន្លែ បញ្ជូន​ទៅ នាយកដ្ឋាន​មន្ទីរ​ពិសោធន៍​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដើម្បី​ពិសោធ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៨។

បន្លែ​ចម្រុះ​ទាំង​នោះ រួមមាន៖ សណ្ដែក​គួរ ត្រទ្បាច ពោត​បារាំង ស្លឹកខ្ទឹម ស្លឹក​កាឆាយ ប៉េងប៉ោះ ម្រះ ត្រប់វែង ម្ទេស ននោង ស្ពៃ​ធ្វើ​ជ្រក់ ពពាយ ស្ពៃ​ក្ដោប និង​ផ្លែ​ឃ្លោក៕

រូបថត៖ អគ្គនាយកដ្ឋានកាំកុងត្រួល

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;