ប្រទេស​ថៃ កំពុង​រៀបចំ​យក​រូបចម្លាក់​បុរាណ​ចំនួន៦០ ពី​បរទេស​មក​វិញ

  • 2018-11-01 03:16:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ថៃ​រំពឹង​ថា នឹង​យក​រូបចម្លាក់​បុរាណ​ចំនួន​៦០ ពី​បរទេស​ត្រឡប់​មក​វិញ។ នេះ​បើតាម​ការ​ប្រកាស​របស់​ក្រសួង​វប្បធម៌​ថៃ កាលពី​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០១៨ ម្សិលមិញ។

រូបភាព៖ The Nation
“គណៈកម្មាធិការ​របស់​ក្រសួង​បាន​អំពាវនាវ​ឱ្យមាន​ការ​បញ្ជូន​ត្រឡប់​មក​វិញ​នួវ​រូប​ចម្លាក់​រាប់សិប ដែល​មាន​ប្រភព​នៅ​ប្រទេស​ថៃ ពី​សារមន្ទី​អាមេរិក និង​អង់គ្លេស"។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក Vira Rojpojchanarat រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ថៃ ក្នុង​សន្និសីទ​កាសែត នៅ​ក្នុង​បណ្ណាល័យ​ជាតិ នៅ​ក្នុង​ក្រុង​បាងកក។

“ក្រោយ​ការ​ស៊ើបអង្កេត​ក្នុង​គោលបំណង​យក​រូបចម្លាក់​រាប់​រយ​ពី​អាមេរិក យើង​រំពឹង​ថា នឹង​យក​ត្រឡប់​មក​វិញ​នូវ​រូបចម្លាក់​ជាង៦០ នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ"។ លោក​រដ្ឋមន្រ្តី​រូប​នេះ​បន្ថែម​។

លោក​រដ្ឋមន្រ្តី​វប្បធម៌​ថៃ​បន្ដ​ថា រដ្ឋាភិបាល​លោក ប្រាយុទ្ធ ចាន់អូចា បាន​អំពាវនាវឱ្យ​យក​ត្រឡប់​មក​វិញ​នូវ​រូបចម្លាក់ចំនួន ៧០៥ ទៀត ពី​សារមន្ទី​នៅ​អាមេរិក និង​អូស្រ្ដាលី។

លោក Ananda Chuchoti ប្រធាន​នាយកដ្ឋាន​វិចិត្រសិល្បៈ​ នៃ​ក្រសួង​វប្បធម៌​ថៃ បញ្ជាក់​ថា បុរាណវត្ថុដែលត្រូវ​យក​ត្រឡប់​មក​វិញ​នោះ រួមមាន​ទាំង​រូបចម្លាក់​ព្រះពុទ្ធ ១៨​អង្គ ដែល​នៅ​ក្នុង​សារមន្ទី​នានា ក្នុង​សហរដ្ឋអាមេរិក។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ថៃ​បាន​ផ្ដល់​រូបភាព និង​ការ​បញ្ជាក់​ផ្សេងទៀត​ទៅ​ក្រសួង​សន្ដិសុខ​ផ្ទៃក្នុង​របស់​អាមេរិក​រួច​ចរាល់​ហើយ សម្រាប់​ការ​ស្នើសុំ៕

ប្រភព៖ The Nation ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;