អូស្រ្ដាលី​គ្រោង​ជួយ​កសាង​មូលដ្ឋាន​កងទ័ព​ជើងទឹក​ប្រទេស​មួយ ទប់ទល់​នឹង​ចិន

  • 2018-11-01 07:26:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Scott Morrison នាយករដ្ឋមន្រ្តី​អូស្រ្ដាលី បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ​ថា ប្រទេស​អូស្រ្ដាលី​គ្រោង​ជួយ​ប្រទេស​ប៉ាពួញូហ្គីណេ កសាង​​មូលដ្ឋាន​កងទ័ព​ជើងទឹក ដែល​នេះ​ជា​សកម្មភាព​ថ្មី​ចុងក្រោយ​របស់​អូស្រ្ដាលី ដើម្បី​ការពារ​ប្រយោជន៍​របស់​ខ្លួន​ក្នុង​តំបន់​ប៉ាស៊ីហ្វិក ដោយ​ប្រឈម​ជាមួយ​នឹង​ការបង្កើន​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​នេះ។

លោក Scott Morrison នាយករដ្ឋមន្រ្តី​អូស្រ្ដាលី/ រូបភាព៖ Reuters
ប្រទេស​អូស្រ្ដាលី ជាច្រើន​ទសវត្ស​មក​ហើយ​ បាន​រីករាយ​នឹង​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក ប៉ុន្ដែ​ប្រទេស​ចិន នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បាន​ចូល​ទៅ​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នេះ ដែល​សំបូរ​ដោយ​ធនធាន​ធម្មជាតិ​ដ៏​មហាសាល។

ចំណែក​ប្រទេស​ប៉ាពួញូហ្គីណេ នៅ​ឆ្នាំ​២០១៨​នេះ បាន​ប្រកាស​ថា ប្រទេស​ចិន​បាន​ចាប់​អារម្មណ៍​ក្នុង​ការ​ឧបត្ថម្ភ​ការ​កសាង​ឡើងវិញ​នូវ​មូលដ្ឋាន​កងទ័ព​ជើងទឹក​នៅ​លើ​កោះ Manus។

រីឯលោក​នាយករដ្ឋមន្រ្តី​អូស្រ្ដាលី​នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា​នេះ បាន​ថ្លែង​នៅ​ក្នុង​ក្រុង​ស៊ីដនី​ថា "ខ្ញុំ​នឹង​ប្ដេជ្ញា​ជាផ្លូវការ​ចូលរួម​គំនិត​ផ្ដួចផ្ដើម​រួម​មួយ ដើម្បី​កសាង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​នៅ​លើ​កោះ Manus”។

សូម​បញ្ជាក់​ថា ក្រៅ​ពី​គម្រោង​ជួយ​កសាង​មូលដ្ឋាន​កងទ័ព​ជើងទឹក អូស្រ្ដាលី​នៅ​ឆ្នាំ​២០១៨​នេះ នឹង​ប្រើប្រាស់​ជំនួយ​របស់​ខ្លួន សម្រាប់​ប្រទេស​ប៉ាពួញូហ្គីណេ​ដើម្បី​ពង្រាយ​ខ្សែ​អ៊ីនធឺណិត​ក្រោម​សមុទ្រ ក្នុង​គោលបំណង​បិទ​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei Technologies Co.Ltd៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;