អតីត​ព្រះនាង​ជប៉ុន Ayako ស្លៀក​រ៉ូប​សូត្រត្បាញ​នៅ​កម្ពុជា ក្នុង​ថ្ងៃ​ជប់លៀង​មង្គលការ​

  • 2018-11-01 08:29:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វា​ពិតជា​រឿង​ដ៏​គួរឲ្យភ្ញាក់ផ្អើល ប៉ុន្ដែ​អាច​និយាយបានថា​ជា​ការស្រឡាញ់​ក៏​ថា​បាន ដែល​​អតីត​ព្រះ​នាងជប៉ុន ​Ayako ជា​កូនស្រី​បងប្អូន​ជីដូនមួយ​អធិរាជ​ជប៉ុន​ Akihito បាន​សម្រេច​ជ្រើសរើស​យក​សូត្រ​ត្បាញ​នៅ​កម្ពុជា ធ្វើជា​រ៉ូបយ៉ាង​ស្រស់ស្អា​ត គ្រង​ក្នុង​ពិធីជប់លៀង​រៀង​អភិសេក​របស់​ទ្រង់ កាលពី​ថ្ងៃទី​៣០ ខែ​តុលា​កន្លង​ទៅ។

​សូត្រ​ពណ៌​ផ្កាឈូក​​នេះ ជា​របស់​អ្នកស្រី Kimie​ ម្ដាយ​របស់​ Ayako។ អ្នកស្រី​ បានទទួល​កាដូ​សូត្រ​នោះ ពី​អង្គការ​កុមារ​គ្មាន​ព្រំដែន​ (Kokkyo naki Kodomotach)​ កាលពីឆ្នាំ ២០១៤​។​

ព្រះនាង Ayako ក្នុង​ថ្ងៃ​ជប់លៀង​រៀប​អភិសេក។ រ៉ូប​ខាងក្នុង​ពណ៌​ផ្កាឈូក​របស់​ព្រះនាង ជា​រ៉ូបសូត្រ ត្បាញនៅ​កម្ពុជា
សូមបញ្ជាក់ថា ព្រះ​នាង​ Ayako ​ដែល​បច្ចុប្បន្ន​ប្ដូរ​ឈ្មោះ​ជា​អ្នកស្រី ​Moriya មាន​អាយុ​២៨​ឆ្នាំ​។ ចំណែក​ស្វាមី​ ឈ្មោះ​លោក​ Kei Moriya មាន​អាយុ​៣២​ឆ្នាំ ធ្វើការ​នៅ​ក្រុមហ៊ុន​ដឹកជញ្ជូន​ល្បីឈ្មោះ​មួយ​របស់​ជប៉ុន​។ អ្នក​ទាំង​ពីរបាន​រៀបការ​កាលពី​ថ្ងៃទី​២៩​ ខែតុលា ហើយ​នៅ​ថ្ងៃទី​៣០​ តុលា​ បានរៀបចំ​ពិធីជប់លៀង ដោយ​មាន​ការចូលរួម​ពិ​សមាជិក​សែ​រាជវង្ស និង​ឥស្សរជន​នយោបាយ​ចូលរួម​ប្រមាណ​៧០​រូប ក្នុងនោះ​មាន​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ​ ផងដែរ​។ ​

អ្នក​ទាំងពីរ​ស្គាល់គ្នា​តាមរយៈ​ការណែនាំ​ពី​ម្ដាយ​ព្រះ​នាង​ Ayako ដែលជា​មិត្ដភក្ដិ​ម្ដាយ​លោក​ Moriya កាលពី​ចុង​ឆ្នាំមុន​។ ក្រោយពី​រៀប​អភិសេក ព្រះ​នាង​ត្រូវ​ចាកចេញ​ពី​សែ​រាជវង្ស​ជប៉ុន​ និង​ក្លាយជា​ជន​សាមញ្ញ​ម្នាក់ ប៉ុន្ដែ​យ៉ាងណាក៏ដោយ​នេះ​គឺជា​ការសម្រេចចិត្ដ​ដោយ​ក្ដីរីករាយ​៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;