Liverpool បន្តភាព​មិន​ចាញ់ ក្រោយ​​ប្រកួត​បាន​ស្មើ​ជាមួយ Arsenal

  • 2018-11-04 01:05:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ហង្ស​ក្រហម Liverpool នៅតែ​មិនទាន់​ស្គាល់​ចាញ់ គិតមក​ដល់​សប្តាហ៍​ទី១១ នៃ​ក្របខណ្ឌ Premier League ក្រោយបាន​ប្រកួត​ស្មើក្រុម​កាំភ្លើងធំ Arsenal ក្នុង​លទ្ធផល ១-១ កាលពី​យប់មិញ។

Liverpool នាំមុខ​១គ្រាប់​មុន ដោយ Milner នៅ​នាទី ៦១។ បន្ទាប់មក​ចូលដល់​នាទី​៨២ ទើប Arsenal វាយបក​១គ្រាប់​តាម​ស្មើវិញ ធ្វើបាន​ដោយ Lacazetter។

Arsenal ក្នុងពេលប្រកួតជាមួយ Liverpool កាលពីយប់មិញ (រូបថត៖ FB ក្រុម Arsenal)
លទ្ធផល​នេះ បាន​ធ្វើឱ្យ Liverpool ឡើងមក​ឈរលេខ​១ ជា​បណ្តោះ​អាសន្ន មាន ២៧​ពិន្ទុ ចំណែក Arsenal ធ្លាក់ទៅ​លេខ​៥ មាន ២៣​ពិន្ទុ៕

សូមទស្សនា​វីដេអូ Highlight

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;