ក្រសួង​​គ្រោង​ចំណាយ​១៥លាន​ដុល្លារ ដើម្បី​សាងសង់​ផ្លូវ​៥២ខ្សែ​នៅ​ខេត្ត​សៀមរាប

  • 2018-11-07 02:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ផ្ញើ​របាយការណ៍​រួម​មួយ​ដាក់​ជូន​រាជរដ្ឋាភិបាល ដើម្បី​ស្នើ​សុំ​ថវិកា​ប្រមាណ ១៥​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ផ្លូវ​ខ្នែង​ចំនួន ៥២​ខ្សែ តភ្ជាប់​ផ្លូវ​ជាតិ​លេខ៦ និង​ផ្លូវ ១១​ខ្សែ​ទៀត​ក្នុង​ខេត្ត​សៀមរាប។

ការជួសជុលផ្លូវមួយខ្សែ នៅខេត្តសៀមរាប (រូបថត៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប)
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ឲ្យ​ដឹង​ដូច្នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​ស្តីពី​ការងារ​ជួសជុល និង​ថែទាំ​ផ្លូវ​ថ្នល់​ក្នុង​ខេត្ត​សៀមរាប ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​សាលា​ខេត្ត​សៀមរាប ដោយ​មាន​ការ​ចូលរួម​ពី​លោក​ ពិន ប្រាកដ អភិបាលរង​ខេត្ត តំណាង​ក្រសួង​អភិវឌ្ឍន៍​ជនបទ តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​តំណាង​អាជ្ញាធរ​ជាតិ​អប្សរា កាល​ពី​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​ស្តីពី​ការងារ​ជួសជុល និង​ថែទាំ​ផ្លូវ​ថ្នល់​ក្នុង​ខេត្ត​សៀមរាប (រូបថត៖ ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន)

ជាមួយ​គ្នា​នេះ​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ទប់ស្កាត់​ការ​ដឹកជញ្ជូន​លើស​ទម្ងន់​ឲ្យ​កាន់តែ​មាន ប្រសិទ្ធភាព ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឯកភាព​ដាក់​បញ្ចូល​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ជា សមាជិក​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួត​ពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​បាន ផ្ដល់​ជញ្ជីង​ចល័ត​ចំនួន​ពីរ​គ្រឿង​ដើម្បី​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​។

លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​នៅ​ខេត្ត​សៀមរាប​ ឲ្យ​មាន​ការ​រីក​ចម្រើន​ផង​ដែរ ដើម្បី​ផ្លាស់​ប្តូរ​មុខមាត់​ខេត្ត​នេះ​ ឲ្យ​ស័ក្ដិសម​ជា​ខេត្ត​ទាក់ទាញ​ទេសចរណ៍​មួយ​យ៉ាង​សំខាន់​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;