រដ្ឋបាល​រាជធានី ហាម​ និង​ស្នើ​ឲ្យ​ផ្អាក​រឿង ២​យ៉ាង នៅ​ថ្ងៃ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា

  • 2018-11-07 03:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ជូនដំណឹង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ ដោយ​បាន​ស្នើ​ឲ្យ​ផ្អាក និង​ហាម​មិន​ឲ្យ​ធ្វើ​រឿង ២​យ៉ាង នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ២០១៨ ដែល​ជា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ទិវា​កំណើត​នៃ​កងយោធពលខេមរភូមិន្ទ។

ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ណែនាំ​ដូច​ខាង​ក្រោម៖

១. ស្នើ​ឲ្យ​ម្ចាស់​អាជីវកម្ម​កំពង់ផែ ផែបណ្ដែត​ទឹក ទូក ក្បួន កាណូត​ទេសចរណ៍ និង​ជលយន្ត​គ្រប់ប្រភេទ​ទាំង​អស់ ផ្អាក​ការ​ធ្វើ​ចរាចរ​នៅ​តាម​ដង​ទន្លេសាប និង​ទន្លេចតុមុខ ចាប់ពី​ផ្សារ​រាត្រី ដល់​ព្រំប្រទល់​កោះពេជ្រ នា​ថ្ងៃ​ទី៩ វិច្ឆិកា ពី​ម៉ោង ៥​ទៀប​ភ្លឺ រហូត​ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់។

២. ហាម​ការ​បង្ហោះ​ដ្រូន នៅ​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី មុខ​ព្រះបរមរាជវាំង វិមាន​ឯករាជ្យ និង​តាម​បណ្ដាយ​ផ្លូវ​សុធារស៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;