វៀតណាម ចាប់ផ្ដើម​ដាក់​លក់​ម៉ូតូ​អគ្គិសនី​ដំបូង​របស់​ខ្លួន​

  • 2018-11-07 03:35:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ផលិត​យានយន្ត​ក្នុង​ស្រុក VinFast របស់​ប្រទេស​វៀតណាម បាន​ចាប់ផ្ដើម​ការ​លក់​ម៉ូតូ​អគ្គិសនី ម៉ូដែល​ដំបូង​របស់​ខ្លួន ដែល​មាន​ឈ្មោះ​ថា "Klara”។ ការ​ប្រកាស​លក់​នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ពិធី​បើក​សម្ពោធ​មួយ​នៅ​រោងចក្រ​របស់ VinFast ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​វេប​សាយ​ Vietnam Plus កាលពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

រោងចក្រម៉ូតូ Klara របស់ក្រុមហ៊ុនវៀតណាម នៅក្រុង Hai Phong (រូបថត៖ Viet Nam Plus)
VinFast ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Vingroup បាន​ប្រកាស​ថា Klara ជា​ម៉ូតូ​ដែល​មាន​ស្តង់ដារ​កម្រិត​អន្តរជាតិ និង​មាន​សំឡេង​រំខាន​ព្រមទាំង​ការ​បំពុល​ខ្យល់​តិច​តួច​បំផុត​។ VinFast ​លក់​ម៉ូតូ​នេះ ​នៅ​ទីផ្សារ​ក្នុង​ស្រុក ក្នុង​តម្លៃ​ថោក​សមរម្យ​។

ក្រុមហ៊ុន​ដដែល បន្ត​ថា ម៉ូតូ​អគ្គិសនី Klara មាន​ភ្ជាប់​អ៊ីនធឺណិត 3G, GPS, ការ​បញ្ជា​ចាក់​សោ​ពី​ចម្ងាយ ជាដើម។ វា​ដើរ​ដោយ​ថ្ម ដែល​អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ ៨០​គីឡូម៉ែត្រ នៅ​ពេល​ថាមពល​ពេញ​។

គួរ​ដឹង​ដែរ​ថា រោងចក្រ​ផលិត​ម៉ូតូ​អគ្គិសនី​របស់​ក្រុមហ៊ុន VinFast គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី ៦,៤​ហិកតា នៅ​ក្រុង Hai Phong ដែល​ផលិត​ម៉ូតូ​បាន ២៥​ម៉ឺន​គ្រឿង​ក្នុង​មួយ​ឆ្នាំ។ គោលដៅ​របស់​ក្រុមហ៊ុន​នេះ គឺ​ក្លាយ​ជា​រោងចក្រ​ផលិត​ម៉ូតូ​អគ្គិសនី​ដ៏​ទំនើប​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​៕

អត្ថបទទាក់ទង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;