ស្រ្តី​ដើម​កំណើត​មូស្លីម ២​រូប ក្លាយជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ជាលើក​ដំបូង

  • 2018-11-07 04:40:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកបោះឆ្នោត​នៅ​រដ្ឋ Minnesota និង Michigan បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​ស្រ្តី​មូស្លីម ២​រូប ក្លាយជា​សមាជិក​សភា​អាមេរិក ដោយ​មួយ​រូប​គឺ​ជា​អតីត​ជន​ភៀសខ្លួន ដែល​មកពី​ប្រទស​សុម៉ាលី និង​ម្នាក់​ទៀត គឺ​ជា​ជនជាតិ​ប៉ាឡេស្ទីន-អាមេរិក ដែល​កើត​នៅ​ក្រុង Detroit នៃ​រដ្ឋ Michigran។

លោកស្រី Ilhan Omar
ជ័យជម្នះ​នៃ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ទាំង​ពីរ គឺ​លោកស្រី Ilhan Omar និង​លោកស្រី Rashida Tlaib នាពេល​នេះ គឺ​ខណៈពេល​ដែល​សមាជិក​ជនជាតិ​ភាគតិច​ជាច្រើន​ក្រុម​មាន​ឱកាស​បោះឆ្នោត​ជាលើក​ដំបូង។

នៅ​រដ្ឋ Minnesota លោកស្រី Ilhan Omar វ័យ ៣៦​ឆ្នាំ នឹង​ជំនួស​លោក Keith Ellison ដែល​នៅ​ឆ្នាំ​២០០៦ ត្រូវ​បាន​បោះឆ្នោត​ក្លាយជា​សមាជិក​ព្រឹទ្ធសភា។ លោក Keith Ellison កំពុង​ចេញចេញ​ពី​តំណែង ដើម្បី​ទៅ​ប្រកួតប្រជែង​សម្រាប់​តំណែង​ប្រធាន​ចៅក្រម​ប្រចាំ​រដ្ឋ​វិញ។ លោកស្រី​នឹង​ចូលរួម​ប្រជុំ​ព្រឹទ្ធសភា​អាមេរិក​ជា​លើក​ដំបូង ដោយ​ពាក់​កន្សែង​បាំងមុខ​បែប​មូស្លីម​ផង​ដែរ។

ចំណែក​លោកស្រី Rashida Tlaib វ័យ ៤២​ឆ្នាំ បាន​បំបែក​របាំងប្រវត្តិសាស្រ្ត ដោយ​នៅ​ឆ្នាំ​២០០៨ លោកស្រី​ត្រូវ​បាន​បោះឆ្នោត​ក្លាយជា​អ្នក​ច្បាប់​នៅ​រដ្ឋ Michigan។ លោកស្រី​គឺជា​ជនអន្តោប្រវេសន៍​ប៉ាឡេស្ទីន ដែល​បាន​កើត​នៅ​ក្រុង Detroit ដែល​ឪពុក​របស់​គាត់​គឺ​ជា​កម្មករ​នៅ​រោងចក្រ Ford Motor Co៕

លោកស្រី Rashida Tlaib

ប្រភព៖ Reuters ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;