ដូណាល់ ត្រាំ ថា នឹង​ទទួលទាន​អាហារ​ជាមួយ ពូទីន នៅ​ប៉ារីស តែ​គ្មាន​ជំនួប​ទ្វេភាគី​ទេ

  • 2018-11-08 06:21:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ម្សិលមិញ​ថា លោក​នឹង​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី អំឡុង​ដំណើរ​របស់​លោក​នៅ​ក្រុង​ប៉ារីស នាពេល​ចុង​សប្ដាហ៍​នេះ។ ប៉ុន្ដែ​លោក ត្រាំ ថា នឹង​គ្មាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក ពូទីន នោះ​ទេ។

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក (ឆ្វេង) និង​លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី (ស្ដាំ) អំឡុង​សន្និសីទកាសែត​នៅ​ក្រុង Helsinki ប្រទេស​ហ្វាំងឡង់
មេដឹកនាំ​ប្រទេស​មហាអំណាច​ទាំង​ពីរ​នឹង​ស្ថិត​នៅ​ក្នុង​ប្រទេស​បារាំង​នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ២០១៨ ខាង​មុខ​នេះ ដើម្បី​ចូលរួម​រម្លឹក​ខួប ១០០​ឆ្នាំ នៃ​សង្រ្គាម​លោក​លើក​ទី​១ ដែល​មាន​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​ចំនួន៦០ ទៀត​ផង​ដែរ។

លោក ត្រាំ បន្ថែម​ថា "យើង​នឹង​ជួប​គ្នា​ឆាប់ៗ​ម្តង​ទៀត នៅ​កិច្ចប្រជុំ​ប្រទេស G-20។ ហើយ​នោះ​ជា​កន្លែង​ដែល​យើង​កំពុង​ទន្ទឹង​រងចាំ ដើម្បី​ជួប​ពិភាក្សា​គ្នា"។

សូម​បញ្ជាក់​ថា មេដឹកនាំ​ប្រទេស​មហាអំណាច​ទាំង​ពីរ​បាន​ជួប​គ្នា​ជាលើក​ដំបូង ក្នុង​ជំនួប​កំពូល​នៅ​ក្រុង Helsinki ប្រទេស​ហ្វាំងឡង់ កាលពី​ខែ​កក្កដា ២០១៨ កន្លង​ទៅ៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;