ឌូតឺតេ គ្រោង​អញ្ជើញ ស៊ី ជីនពីង ទស្សនកិច្ច​ទៅ​កាន់​ក្រុង Davao

  • 2018-11-08 08:59:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក រ៉ូទ្រីហ្គោ ឌូតឺតេ ប្រធានាធិបតី​ហ្វីលីពីន គ្រោង​អញ្ជើញ​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ក្រុង Davao ក្នុង​ប្រទេស​ហ្វីលីពីន នៅ​ក្នុង​ខែ​វិច្ឆិកា ២០១៨​នេះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក Salvador Panelo អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន។

លោក ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន និង​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន ចូលរួម​កិច្ចប្រជុំកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក នៅ​វៀតណាម/ រូបភាព៖ ការិយាល័យ​ប្រធានាធិបតី​ហ្វីលីពីន
លោក ស៊ី ជីនពីង នឹង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ហ្វីលីន ក្រោយ​លោក​ចូលរួម​ជំនួប​កំពូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ក្នុង​ប្រទេស​ប៉ាពួញូហ្គីណេ។

យោង​តាម​អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន​បាន​បញ្ជាក់​ថា "លោក​ប្រធានាធិបតី​ហ្វីលីពីន​ត្រូវ​បាន​ស្នើ​ឲ្យ​អញ្ជើញ​លោក ស៊ី ទៅកាន់​ក្រុង Davao”។ លោក ស៊ី នឹង​ក្លាយ​ជាមេដឹកនាំ​ពិភពលោក​ទី​២ ដែល​លោក ឌូតឺតេ អញ្ជើញ​ទៅ​កាន់​ក្រុង Davao។

នៅ​ខែ​មករា ឆ្នាំ​២០១៧ លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​ចំណាយ ៤៥​នាទី ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ក្រុង Davao អំឡុង​លោក​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ហ្វីលីពីន៕

ប្រភព៖ Philstar ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;