Chelsea, Arsenal និងក្រុម ៥ទៀត កក់កៅអី​វគ្គ ៣២ក្រុម Europa League ទោះ​នៅសល់ ២ប្រកួត​ទៀត

  • 2018-11-09 00:37:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ចំនួន ៧ បាន​កក់​កៅអី​នៅវគ្គ​ ៣២ក្រុម​ចុងក្រោយ UEFA Europa League ហើយ ទោះ​នៅសល់ ២ប្រកួតទៀត ទើប​ចប់​វគ្គ​សន្សំពិន្ទុ​តាម​ពូល​ក្ដី។

ក្រុមទាំង ៧ នោះ រួមមាន៖

  • Chelsea (អង់គ្លេស)

ជ័យជម្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ BATE Borisov យប់មិញនេះ ជួយ​ឲ្យ​តោខៀវ Chelsea មាន ១២ពិន្ទុ ក្នុង ៤ប្រកួត ល្មមគ្រប់គ្រាន់​អាចឡើង​ទៅ​វគ្គ​បន្ទាប់​ដោយ​ស្វ័យប្រវត្តិ ដោយសារ​ក្រុម​លេខ ៣ ទើប​មាន ៣ពិន្ទុ​ប៉ុណ្ណោះ។

  • Arsenal (អង់គ្លេស)

យប់មិញនេះ Arsenal បានត្រឹម​ស្មើ Sporting CP ០-០ ប៉ុណ្ណោះ ប៉ុន្តែលទ្ធផល​នេះ ក៏គ្រប់គ្រាន់ឲ្យ​ក្រុមកាំភ្លើងធំ ជាប់​ទៅកាន់វគ្គ​ ៣២ក្រុម​ចុងក្រោយ​ដែរ ពោល​គឺ​រកបាន ១០ពិន្ទុ ក្នុង ៤ប្រកួត ដាច់​ក្រុម​លេខ៣ ដល់ទៅ ៧ពិន្ទុ។

ក្រុម ៥ ផ្សេងទៀត ដែល​បាន​កក់​កៅអី​ទៅ​ជុំបន្ទាប់​ដែរនោះ រួមមាន៖ Frankfurt (អាល្លឺម៉ង់), Lazio (អ៊ីតាលី), Dinamo Zagreb (ក្រូអាត), Leverkusen (អាល្លឺម៉ង់) និង FC Zurich (ស្វីស)។

សូមបញ្ជាក់ថា ក្នុង​វគ្គ ៣២ក្រុមចុងក្រោយ មាន​ក្រុម​លេខ១ និងលេខ២ ក្នុង​ពូល​ទាំង ១២ (សរុប ២៤ក្រុម) បូក​ជាមួយ​ក្រុម​ធ្លាក់​ពី UEFA Champions Leauge (លេខ៣ ក្នុងពូល) ចំនួន ៨ក្រុមទៀត៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;