ភ្លើង​ឆេះ​ព្រៃ សម្លាប់​មនុស្ស​៩នាក់ និង​បំផ្លាញ​ផ្ទះ/អគារ​​៦៧០០​ខ្នង នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​

  • 2018-11-10 08:58:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្លើងឆេះព្រៃ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងហោចណាស់ ៩នាក់ និង​ផ្ទះ/អគារនានា ចំនួនជាង ៦៧០០ខ្នង ត្រូវបាន​បំផ្លិចបំផ្លាញទាំងស្រុង។

ភ្លើងឆេះ អគារនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក (រូបថត៖ thestar.com)
សពមនុស្ស ២នាក់ដែលអាចបណ្ដាលមកពីភ្លើង​ឆេះ ត្រូវបាន​ប្រទះឃើញនៅក្រុង Malibu ដែលជាប់ឆ្នេរសមុទ្រ កាលពីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​២០១៨។

ចំណែក​តំបន់ Butte នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា មានមនុស្សស្លាប់ ៥នាក់ក្នុងរថយន្ត ដោយសារតែភ្លើងឆេះនៅក្រុង Paradise។ ចំណែក ៤នាក់ផ្សេងទៀត បានស្លាប់ តែមិនទាន់ត្រូវបានបង្ហាញទីតាំងនៅឡើយទេ។ ដោយឡែក មនុស្ស៣៥នាក់ទៀត ត្រូវបានរាយការណ៍ថា បានបាត់ខ្លួន។

ពលរដ្ឋអាមេរិក ឈរមើលភ្លើងឆេះ ពីចម្ងាយ (រូបថត៖ california.nris.com)

ក្រុង Paradise ត្រូវបានអាជ្ញាធរជម្លៀសប្រជាជន ដោយសារតែភ្លើងឆេះព្រៃដែលបានរីករាលដាលយ៉ាងឆាប់រហ័ស។ ពលរដ្ឋអាមេរិកនៅរដ្ឋកាលីហ្វ័រញ៉ា លើសពី ២៥ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន។

អាជ្ញាធរបានឲ្យដឹងថា កាលពីថ្ងៃ៩ វិច្ឆិកា ក្រុមជួយសង្គ្រោះជាច្រើន បានប្រើប្រាស់ឧទ្ធម្ភាគចក្រ ដោយជួយសង្គ្រោះមនុស្សបានចំនួន ៥នាក់ នៅក្នុងសហគមន៍ Magalia ៕

ប្រភព៖ USAtoday ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;