Barcelona ជាប់​កំណត់ត្រា​អាក្រក់​បំផុត​មួយ​នៅ La Liga ក្នុង​រយៈ​ពេល​២០​ឆ្នាំ​

  • 2018-11-12 01:52:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​អ្នក​មាន​បុណ្យ​ Barcelona មិន​អាច​រក្សា Clean Sheet (មិន​ឲ្យ​គេ​ស៊ុត​ចូល) បាន​ឡើយ ​ក្នុង​ ១០ប្រកួត​ជាប់​ៗ​គ្នា​ នៅ​ក្របខណ្ឌ La Liga បន្ទាប់ពី​ប្រកួត​ចាញ់​ក្លឹប Real Betis ដោយ​លទ្ធផល ៣-៤ កាលពី​យប់មិញ។ នេះ​ជា​កំណត់ត្រា​ដ៏​អាក្រក់​បំផុត​ក្នុង​ការ​ការពារ​មិន​ឲ្យ​គេ​ស៊ុត​ចូល​របស់ Barcelona ​ក្នុង​រយៈ​ពេល ២០​ឆ្នាំ។

កាលពី​ឆ្នាំ​១៩៩៨ ក្រោម​ការ​ដឹកនាំ​របស់​លោក Louis van Gaal ក្រុម​អ្នក​មាន​បុណ្យ Barcelona មិន​អាច​រក្សា Clean Sheet ចំនួន ១២​ប្រកួត​ជាប់​ៗ​គ្នា។

Barcelona ប៉ះ Real Betis នៅទឹកដី Nou Camp កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ (រូបថត៖ Sportskeeda)
ជំនួប​យប់មិញ គឺ​ជា​បរាជ័យ​លើក​ទី២ របស់ Barcelona ក្នុង​រដូវកាល ២០១៨-១៩ បន្ទាប់ពី​បាន​ចាញ់​ក្លឹប Leganes កាល​ពី​ខែ​កញ្ញា កន្លងទៅ។ ២ប្រកួត​បន្ទាប់ Barcelona ត្រូវ​ប៉ះ Atletico Madrid និង Villarreal នៅ La Liga ។

សូម​ជម្រាប​ថា បច្ចុប្បន្ន Barcelona បន្ត​ឈរ​លើ​កំពូល​តារាង មាន ២៤​ពិន្ទុ ដាច់​ពី​ក្លឹប Real Madrid ដែល​ស្ថិតនៅ​លេខ​៦ ត្រឹម​តែ ៤​ពិន្ទុ​ប៉ុណ្ណោះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;