ស្លាប់​ជាង​៣០នាក់ បាត់​ខ្លួន​ជាង​២០០​នាក់ ​ក្នុង​ភ្លើង​ឆេះ​ព្រៃ​នៅ​កាលីហ្វ័រញ៉ា

  • 2018-11-12 03:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យ៉ាង​ហោច​ណាស់​មនុស្ស ៣១​នាក់ បាន​ស្លាប់​ដោយសារ​គ្រោះ​ធម្មជាតិ​ភ្លើង​ឆេះ​ព្រៃ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក មកទល់​ពេល​នេះ​។ ចំណែក​មនុស្ស​ប្រមាណ​ជាង ២០០​ផ្សេង​ទៀត កំពុង​បាត់​ខ្លួន ក្នុង​ភ្លើង​ឆេះ​ព្រៃ ដែល​សាហាវ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​រដ្ឋកាលីហ្វ័រញ៉ា។

រថយន្តដែលត្រូវបានថតចោល ត្រូវភ្លើងឆេះអស់គ្មានសល់ (រូបថត៖ AP)
ចំនួន​អ្នក​ស្លាប់​៣១នាក់​នេះ គឺ​ស្មើ​នឹង​កំណត់ត្រា​កាលពី​ឆ្នាំ១៩៣៣ ក្នុង​ហេតុការណ៍​ឆេះ​នៅ​រដ្ឋ​ដដែល​។

អ្នក​ពន្លត់​អគ្គិភ័យ​ជាង ៨​ពាន់នាក់ បាន​កំពុង​ធ្វើ​ប្រតិបត្តិការ នៅ​តំបន់​ភ្លើង​ឆេះ​ដែល​មាន​ផ្ទៃ​ក្រឡា​ជិត ១០៤០ គីឡូម៉ែត្រ​ការ៉េ នៅ​ភាគ​ខាង​ជើង និង​ខាងត្បូង រដ្ឋ​កាលីហ្វ័រញ៉ា។

ខ្យល់​ល្បឿន ៦៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ត្រូវ​បាន​ព្យាករ​ថា នឹង​បន្ត​បោក​បក់​នៅ​ភាគ​ខាង​ជើង​រដ្ឋ ហើយ​នៅ​ភាគ​ខាងត្បូង ​ខ្យល់​ល្បឿន ១១៣​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ នឹង​បោក​បក់ ដែល​អាច​បណ្ដាល​ឲ្យ​ភ្លើង​ឆេះ​រីក​រាល​ដាល​លើ​ផ្ទៃដី​កាន់​តែ​ធំ​ថែម​ទៀត​៕

អ្នកពន្លត់អគ្គិភ័យ កំពុងធ្វើការងាររបស់ខ្លួន នៅក្រុង Malibu (រូបថត៖ AP)

អត្ថបទទាក់ទង ភ្លើង​ឆេះ​ព្រៃ សម្លាប់​មនុស្ស​៩នាក់ និង​បំផ្លាញ​ផ្ទះ/អគារ​​៦៧០០​ខ្នង នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​

ប្រភព៖ Reuters ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;