ម្រេច​កម្ពុជា កំពុង​ជួប​ការ​លំបាក​លើ​ទីផ្សារ​នាំចេញ

  • 2018-11-12 06:38:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​ប្រភពពី​មន្ត្រី​កសិកម្ម​ខេត្តរតនគិរី​ បាន​ប្រាប់​ឲ្យដឹង​នៅ​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា​នេះ​ថា ​ផល​ម្រេច​ដែល ប្រមូល​បាន​នៅ​ឆ្នាំនេះ មាន​សល់​ច្រើន​ណាស់ លក់​ចេញទៅ​មិន​រួចនោះទេ ដោយសារ​តម្លៃថោក​ពេក​។​ លោកថា សូម្បីតែ​វៀតណាម​ក៏​អត់​ទិញ​ម្រេច​ពី​កម្ពុជា​ដែរ​។

​លោកបន្ត​ថា ថ្លៃ​ម្រេចខ្មៅ​បាន​ធ្លា​ក់មក​ត្រឹម​ ៣ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម តែបើ​ទីផ្សារ​ក្រៅប្រទេស​អាច​បាន​ថ្លៃ​១​ម៉ឺន​រៀល​ក្នុង១គីឡូក្រាម​។​ ​ ចំណែក​លោក ងួន ឡាយ​ ប្រធាន​សមាគម​ម្រេច​កំពត​បាន​ប្រាប់​ឱ្យដឹង​ថា ​ម្រេច​នៅក្នុង​សមាគម​លោក ​ក៏​មាន​ការ​ចង្អៀត​ក្នុងការ​នាំចេញ​ដែរ ដោយសារ​កន្លងមក​មាន​ក្រុមហ៊ុន​រកស៊ី​នាំ​ម្រេច​ចេញ​មួយចំនួន​ បាន​បន្លំ​ម្រេច​នាំ​ចេញទៅ​ប្រទេស​បារាំង​ថា​ «ម្រេច​កំពត» ពោលគឺ​យកឈ្មោះ​ស្លាក​សញ្ញា​របស់​សមាគម​មក​ប្រើ តែ​ក្រុមហ៊ុន​នេះ​យក​ម្រេច​ដ៏​ទៃៗ​មក​លក់​នៅ​ស្រុក​បារាំង​ទៅវិញ។

លោក ងួន ​ឡាយ លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «អ្នកឯង​ទិញ​ម្រេច​ខ្ញុំ​ ១​តោន​ទៅ​២​តោន​ទៅ​លាយ​ម្រេច​អត់​គុណភាព​៧​ទៅ៨​តោន មិនអាច​ទៅរួច​ទេ​។ ​ម្រេច​មាន ​GI​ មាន​បញ្ជាក់​ប្រើ​ជីធម្មជាតិ​របស់​សមាគម​ បែបនេះ​នៅតែមាន​ទីផ្សារ​នាំចេញ ថ្លៃ​នៅ​ហ្នឹង​អត់​ប្រែប្រួល បើទោះបី​ម្រេច​នៅសល់​ប្រមាណ​៦០​តោន​ក៏ដោយ»។

«ម្រេច​ជាទូទៅ​អត់​ទីផ្សារ​ឆ្នាំនេះ​ដោយសារ​លោក​ឡាយ​ប្រាប់ថា​ម្រេច​វៀតណាម ទីផ្សារ​សហគម​អឺ​រុ​ប​អត់អោយ​វៀតណាម​នាំចូល​មកពី​គេ​រកឃើញ​ម្រេច​វៀតណាម​មាន​សារ​ជាតិគីមី​ច្រើន​។ ​EU​គេ​ហាម​អត់ឲ្យ​ចូល​រយពេល​៣ឆ្នាំ​។ ​បញ្ហា​នេះ​វា​ធ្វើឲ្យ​ប៉ះ​ដល់​ម្រេច​ខ្មែរ​យើង​ទៀត»។ លោក​ប្រធាន​សមាគម​ម្រេច​កំពត​ បញ្ជាក់​បន្ថែម៕

អត្ថបទទាក់ទង

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;