Suzuki Cup 2018៖ "Messi ឡាវ" ​ដាក់​គោលដៅ​យក ៣​ពិន្ទុ​ពី​ម្ចាស់ផ្ទះ​កម្ពុជា​

  • 2018-11-13 02:54:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះបីជា​ទទួល​បាន​លទ្ធផល​មិន​ល្អ​ក្នុង​២ប្រកួត​កន្លង​ទៅ​ក៏ដោយ ក៏​កីឡាករ​ឆ្នើម​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឡាវ បាន​ដាក់​គោលដៅ ក្នុង​ការ​យក​ឈ្នះ​ការ​ប្រកួត​ដែល​នៅ​សេស​សល់ ក្នុង​ពូល A វគ្គ​សន្សំ​ពិន្ទុ​ ពាន​រង្វាន់ AFF Suzuki Cup 2018 ​។

ខ្សែ​បម្រើ Soukaphone Vongchiengkham ឬ Messi ឡាវ កំពុងហ្វឹកហាត់ (រូបថត៖ AFF Suzuki Cup)
ខ្សែ​បម្រើ Soukaphone Vongchiengkham របស់​ក្រុម​ឡាវ ឬ​អ្នកគាំទ្រ​មួយ​ចំនួន​តែងតែ​ហៅថា "Messi ឡាវ" បាន​ឲ្យដឹង​ថា ក្រុម​ឡាវ​នឹង​ស្វែងរក​ចំនួន ៦​ពិន្ទុ ពី​ការ​ប្រកួត​ទល់​នឹង​ម្ចាស់ផ្ទះ​កម្ពុជា និង​ក្រុម​មីយ៉ាន់ម៉ា ក្នុង​២ប្រកួត​ចុងក្រោយ។ ***«ពួក​យើង​នៅ​សល់​២ប្រកួត​ទៀត។ ដូច្នេះ​ពួកយើង​មាន​គោលដៅ​ច្បាស់​លាស់ ដោយ​ដណ្ដើម​យក ៦​ពិន្ទុ ដើម្បី​ធានា​ថា ពួកយើង​អាច​ឡើង​ទៅ​កាន់​វគ្គ ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បន្ត​ទៀត ហើយ​ពួក​យើង​គិត​ថា វា​នៅ​តែ​អាច​ទៅ​រួច»***។

Messi ឡាវ បាន​បន្ត​ថា ឡាវ​បាន​កែ​ចំណុច​ខ្វះខាត​បាន​ច្រើន ក្នុង​ការ​ប្រកួត​ទល់​នឹង​ម៉ាឡេស៊ី ដែល​ពួកគេ​ចាញ់​ក្នុង​លទ្ធផល ៣-១​។ « ពួក​យើង​ដាក់​គោល​ដៅ​ថា នឹង​ត្រូវ​កែ​ចំណុច​ខ្វះខាត​របស់​ពួក​យើង​រៀងរាល់​ការ​ប្រកួត។ ជាក់ស្ដែក​ពួកយើង​ធ្វើ​វា​បាន​ហើយ បើ​ធៀប​នឹង​ប្រកួត​ដំបូង។ ដូច្នេះ​ពួក​យើង​ត្រូវតែ​ធ្វើ​វា​ម្ដង​ទៀត»

សូម​ជម្រាប​ថា ឡាវ នឹង​ត្រូវ​ជួប​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​ការ​ប្រកួត​ទី៣ ពូល​ A ។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

ប្រកួតទី១៖

  • ឡាវ ០-៣ វៀតណាម

  • កម្ពុជា ០-១ ម៉ាឡេស៊ី

ប្រកួតទី២៖

  • ម៉ាឡេស៊ី ៣-១ ឡាវ

  • មីយ៉ាន់ម៉ា ៤-១ កម្ពុជា៕

ប្រភព៖ AFF Suzuki Cup ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;