អ៊ីស្រាអែល ទម្លាក់​គ្រាប់បែក​កម្ទេច​​​ស្ថានីយ៍​ទូរទស្សន៍​មួយ​នៅ​​តំបន់​កាហ្សា

  • 2018-11-13 03:15:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោធា​អ៊ីស្រាអែល​បាន​ទម្លាក់​គ្រាប់បែក​លើ​ស្ថានីយ៍​ទូរទស្សន៍​មួយ​កន្លែង នៅ​ក្នុង​តំបន់​កាហ្សា កាលពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ២០១៨ ម្សិលមិញ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​មន្រ្តី​ប៉ាឡេស្ទីន។

រូបភាព៖ AFP
វីដេអូ​ដែល​បាន​បង្ហោះ​តាមរយៈ Twitter បាន​បង្ហាញ​ផ្ដាភ្លើង​ដ៏ធំ​ផ្ទុះ​ចេញ​ពី​ស្ថានីយ៍​ទូរទស្សន៍ Al-Aqsa។

ស្ថានីយ​ទូរទស្សន៍​នេះ​បាន​ក្លាយជា​គោលដៅ​មួយ​ក្នុង​ចំណោម​គោលដៅ​ជាច្រើន​នៅ​តំបន់​កាហ្សា ដែល​រង​ការ​វាយប្រហារ​ដោយ​យោធា​អ៊ីស្រាអែល កាលពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ២០១៨ ម្សិលមិញ។ ការ​វាយប្រហារ​របស់​អ៊ីស្រាអែល គឺ​ឆ្លើយតប​នឹង​រ៉ុកកែត​ដែល​បាញ់​ចេញ​ពី​តំបន់​កាហ្សា​ចូល​ទៅ​ក្នុង​ទឹកដី​អ៊ីស្រាអែល។

កងទ័ព​អាកាស​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា រ៉ុកកែត ៣០០​គ្រាប់​បាន​បាញ់​សំដៅ​ទៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាលពី​ម្សិលមិញ ហើយ​រ៉ុកកែត ៦០​គ្រាប់ ត្រូវ​បាន​បាញ់​ស្ទាក់​បាន​ដោយ​ជោគជ័យ។ ក្នុង​នោះ រថយន្ត​ដឹក​យោធា​អ៊ីស្រាអែល​មួយ​គ្រឿង​បាន​រង​គ្រាប់​រ៉ុកកែត ដែល​បាញ់​ចេញ​ពី​តំបន់​កាហ្សា ហើយ​បណ្ដាល​ឲ្យ​រង​របួស​ម្នាក់។

ជាការ​ឆ្លើយតប កងទ័ព​អាកាស​អ៊ីស្រាអែល​បាន​វាយប្រហារ​លើ ៧០​គោលដៅ នៅ​តំបន់​កាហ្សា។ ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន​បញ្ជាក់​ថា យ៉ាងតិច​ជនស៊ីវិល​ប៉ាឡេស្ទីន ២​នាក់​បាន​ស្លាប់ និង​ម្នាក់​រង​របួស៕

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;