ត្រាំ សម្លឹង​ព្រះភក្រ្ត​ស្ដេច​ម៉ារ៉ុក ដែល​ងក់​អំឡុង​សន្ទរកថា​របស់​ប្រធានាធិបតី​បារាំង

  • 2018-11-13 07:15:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​សម្លឹង​ព្រះភក្ត្រ​សេ្ដច​ប្រទេស​ម៉ារ៉ុក Mohammed VI ដែល​ទ្រង់​បាន​ងក់ អំឡុង​ការ​ឡើង​ថ្លែង​សន្ទរកថា​របស់​លោក Emmanuel Macron ប្រធានាធិបតី​បារាំង។ វីដេអូ​ឃ្លីប​បង្ហាញ​ពី​សកម្មភាព​នេះ ត្រូវ​បាន​ចែក​ចាយ​ពាសពេញ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​។

ព្រះមហាក្សត្រ​ម៉ារ៉ុក បាន​លង់លក់​ពេល​លោក ​Macron ថ្លែង​រំឭក​ដល់​ទាហាន​ដែល​បាន​ស្លាប់​អំឡុង​សង្គ្រាម​លោក​លើក​ទី១ ក្នុង​ពិធី​រំឭក​ខួប ១០០​ឆ្នាំ​នៃ​សង្រ្គាម​លោកលើក​ទី១ នៅ​ក្រុង​ប៉ារីស។

លោក Macron ប្រធានាធិបតី​បារាំង បាន​ជំរុញ​ឲ្យ​មេដឹកនាំ​ពិភពលោក ទាត់ចោល​ជាតិ​និយម ដោយ​លោក​លើកឡើង​ថា ជាតិនិយម​ជា​ការ​ក្បត់​មនសិការ​ស្នេហា​ជាតិ។ ចំណែក លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​ចាត់ទុក​ខ្លួន​​ឯង​ជា អ្នកជាតិ​និយម និង​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ រួមមាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ និង​កម្មវិធី​សម្រាប់​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ៕

ភរិយាលោកត្រាំ អង្គុយនៅចន្លោះលោក ត្រាំ និង​ស្ដេច ម៉ារ៉ុក អំឡុងការថ្លែងសន្ទរកថា របស់​លោក Emmanuel Macron ប្រធានាធិបតី​បារាំង (រូបថត៖ EPA)

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;