ក្រុមហ៊ុន​ផលិត​ឧបករណ៍​អគ្គិសនី​ចិន​ ចាប់​អារម្មណ៍​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ

  • 2018-11-14 04:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Suzhou Zhongchu Puhua Electric Technology Co., Ltd បាន​បង្ហាញ​ការ​ពេញចិត្ត និង​ចាប់​អារម្មណ៍​ក្នុង​ការ​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ឧបករណ៍​សម្ភារៈ​អគ្គិសនី​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​ព្រះសីហនុ​។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជួប​ជាមួយ​ប្រតិភូ​ក្រុមហ៊ុន Suzhou Zhongchu Puhua Electric Tecnology Co,Ltd (រូបថត៖ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម)
ការ​ឲ្យ​ដឹង​នេះ ត្រូវ​បាន​ធ្វើឡើង​​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជាមួយ​ប្រតិភូ​ក្រុមហ៊ុន Suzhou Zhongchu Puhua Electric Tecnology Co,Ltd មកពី​ទីក្រុង Suzhou ខេត្ត Jiangsu នៃ​ប្រទេស​ចិន ដឹកនាំ​ដោយ​លោក Hongjian Wang ជា​ប្រធាន​ក្រុមហ៊ុន កាលពី​ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ។

លោក Hongjian Wang បាន​ឲ្យដឹង​ថា ក្រុមហ៊ុន​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៨៣ មក​ម្ល៉េះ​។ តាម​រយៈ​ភាព​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ជា​បន្ត​បន្ទាប់ ក្រុមហ៊ុន​បាន​ផលិត​ឧបករណ៍​អគ្គិសនី ដូចជា​ប្រអប់​ភ្លើង និង​កុងតាក់​បិទ​បើក​ភ្លើង​ជាដើម ​ដើម្បី​លក់​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប​​។ ចំពោះ​ទីផ្សារ​កម្ពុជា លោក​មាន​ជំនឿ​ថា នឹង​មាន​កម្លាំង​ទិញ​ល្អ​ប្រសើរ​។

យោង​តាម​លោក ចម ប្រសិទ្ធ តាំង​ពី​ឆ្នាំ​២០១៥ មក វិស័យ​ឧស្សាហកម្ម​ចាប់​ផ្តើម​មាន​អត្រា​កំណើន​ខ្ពស់​ជាង​វិស័យ​កសិកម្ម ដោយ​មាន​កំណើន​ប្រមាណ​ ពី ១០ ទៅ ១២% ក្នុង​មួយ​ឆ្នាំ ស្រប​ពេល​ដែល​វិស័យ​កសិកម្ម មាន​កំណើន​ត្រឹម ១ ទៅ ២% ប៉ុណ្ណោះ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;