អត្ត​សញ្ញាណ​បណ្ណ​​ផុត​សុពលភាព​ប្រើប្រាស់​​ក្នុង​ឆ្នាំ​២០១៨​​ មាន​ជាង​២០​ម៉ឺន​សន្លឹក

  • 2018-11-14 04:20:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ កង សុខន ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​បញ្ជាក់​ប្រាប់​កាលពី​ថ្ងៃទី​១៣ វិច្ឆិកា​​ថា អត្តសញ្ញាណបណ្ណ​ដែល​ផុត​សុពលភាព​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៨ មាន​ជាង​២០​ម៉ឺន​សន្លឹក ដោយ​រាប់​បញ្ចូល​ទាំង​អ្នកប្រើប្រាស់​ដែល​បាន​ស្លាប់ ចាស់ជរា និង​អ្នកធ្វើការ​ចំណាកស្រុក​ផងដែរ។ អ្នកកាន់អត្តសញ្ញាណបណ្ណគំរូចាស់ទាំងនេះ ត្រូវ​ទៅ​បំពេញបែបបទ​ស្នើសុំ​ផ្ដល់​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី។​

អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី
កាលពី​ពេលថ្មីៗ​នេះ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង២ភេទ ដែល​កំពុង​ប្រើប្រាស់​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ​គំរូចាស់​ទាំងអស់ និង​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ ១៥ឆ្នាំ​ឡើង ដែល​ពុំទាន់​មាន​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ​គំរូថ្មី រួស​រាន់​ទៅ​បំពេញ​បែបបទ​ស្នើសុំ​ផ្តល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​គំរូថ្មី។ ការ​អំពាវនាវនេះ ធ្វើឡើង​ខណៈ​ដែល​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​ទាំងអស់ នឹង​ត្រូវ​អស់​សុពលភាព​ប្រើប្រាស់​នៅ​ត្រឹម​ថ្ងៃទី៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ៕

ចុចអាន​បន្ថែមអត្តសញ្ញាណ​បណ្ណគំរូ​ចាស់​ទាំងអស់​ នឹងមិន​អាច​ប្រើប្រាស់​បាន​ទៀតឡើយ ចាប់ពី​ដើមឆ្នាំ​ក្រោយ

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;