អាវុធ​ដែល​មាន​ល្បឿន​លឿន​ជាងសំឡេង​របស់​រុស្ស៊ី និង​ចិន គឺ​គំរាមកំហែង​ដល់​អាមេរិក

  • 2018-11-14 05:50:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Michael Griffin អនុ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​បញ្ជាក់​ថា អាមេរិក​មិនទាន់​ត្រៀមខ្លួន​ឆ្លើយតប​នឹង​ការ​វាយប្រហារ​ដោយ​អាវុធ​ដែល​ល្បឿនលឿន​ជាង​សំឡេង​នៅ​ឡើយទេ ខណៈ​ប្រទេស​ចិន និង​រុស្ស៊ី​បាន​ពន្លឿន​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​ពួកគេ សម្រាប់​អាវុធ​ដែល​មាន​ល្បឿន​លឿន​បំផុត។

លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី (ឆ្វេង) និង​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន (ស្ដាំ) ចូលរួម​ក្នុង​កម្មវិធីមួយ​នៅ​ក្រុង Vladivostok ប្រទេស​រុស្ស៊ី កាលពី​ខែកញ្ញា ២០១៨/ រូបភាព៖ Reuters
លោក​អនុរដ្ឋមន្រ្តី​រូប​នេះ​បញ្ជាក់​ទៀត​ថា អាមេរិក​មិន​បាន​ចំណាយ​លើ​ការ​ផ្លាស់ប្ដូរ​បច្ចេកវិទ្យា ចាប់តាំង​ពី​អាណត្តិ​ប្រធានាធិបតី Ronald Reagan មក​ម្ល៉េះ។ លោក​ថា "ប្រសិនបើអាមេរិក​ចង់​នៅ​រក្សា​ការនាំមុខ យើង​ត្រូវតែ​ចំណាយ​ឡើង​វិញ។

លោក​បន្ថែម​ទៀត​ថា ទំនើបកម្ម​យោធា​ដោយ​ចិន និង​រុស្ស៊ី អាច​បង្ក​ការ​គំរាមកំហែង​ដល់​អាមេរិក។ លោក​ថា កងកម្លាំង​អាមេរិក​ត្រូវតែ​ត្រៀមខ្លួន ព្រោះ​អាវុធ​ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង​អាច​វាយប្រហារ​គោលដៅ​ក្នុង​រយៈពេល​រាប់សិប​នាទី​ប៉ុណ្ណោះ។

សូម​បញ្ជាក់ថា កាលពី​ខែ​កក្កដា ២០១៨ កន្លង​ទៅ ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ប្រាប់​ទៅ​សភា​ថា ក្រសួង​គ្រោង​នឹង​អភិវឌ្ឍ​អាវុធ​ដែល​មាន​ល្បឿនលឿន​ជាង​សំឡេង៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;