ពូទីន ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ ប្រាយុទ្ធ ចាន់អូចា

  • 2018-11-14 08:32:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ២០១៨​នេះ បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី​ថៃ នៅ​ក្នុង​ប្រទេស​សិង្ហបុរី អំឡុង​មេដឹកនាំ​ទាំង​ពីរ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ។

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី​ថៃ (ឆ្វេង) ចាប់ដៃជាមួយ​លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី (ស្ដាំ) នៅ​ក្នុង​ប្រទេស​សិង្ហបុរី/ រូបភាព៖​ Reuters
លោក ពូទីន បាន​ប្រាប់​លោក ប្រាយុទ្ធ ថា ភ្ញៀវទេសចរ​រុស្ស៊ី​បាន​គាំទ្រ​ដល់​សេដ្ឋកិច្ច​របស់​ថៃ ២​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ។ ជាមួយ​គ្នា​នេះ លោក​បន្ដ​ថា ទំនាក់ទំនង​រវាង​រុស្ស៊ី និង​ថៃ កំពុង​រីកចម្រើន ដូច​ដែល​បាន​ឃើញ គឺ​លំហូរ​ភ្ញៀវទេសចរ​យ៉ាងច្រើន​ពី​រុស្ស៊ី​ទៅ​ប្រទេស​ថៃ។

ចំណែក​នាយករដ្ឋមន្រ្ដី​ថៃ​វិញ​បាន​លើកឡើង​ថា ប្រាក់ចំណូល​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បាន​កើនឡើង ៥០% កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ។ ចំណែក​ភ្ញៀវទេសចរ​រុស្ស៊ី​ដែល​ទៅ​កម្សាន្ដ​នៅ​ប្រទេស​ថៃ បាន​កើនឡើង ២៦%៕

ប្រភព៖ TASS ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;