Duterte មិនបង្ហាញខ្លួនក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្ដាលី ជាថ្មី
- 2018-11-14 09:10:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Duterte មិនបង្ហាញខ្លួនក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្ដាលី ជាថ្មី
ចន្លោះមិនឃើញ
លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន បានខកខានជាថ្មីក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្ដាលី ដែលធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី នាថ្ងៃទី១៤ ខែវិច្ឆិកា ២០១៨នេះ។ ក្នុងនោះ លោក Teodoro Locsin Jr. រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន បានចូលរួមកិច្ចប្រជុំនេះ ជំនួសលោក Duterte។
សូមបញ្ជាក់ថា នេះជាការខកខានជាលើកទី២ របស់លោក Duterte ក្នុងការចូលរួមកិច្ចប្រជុំកំពូលរវាងអាស៊ាន និងអូស្រ្ដាលី។ ដោយកាលពីខែមីនា ឆ្នាំ២០១៨ កន្លងទៅ លោក Duterte ក៏មិនបានទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្ដាលី នៅក្រុងស៊ីដនី នាប្រទេសអូស្រ្ដាលីផងដែរ៕