ក្រុង​ប៉េកាំង​ ជ្រើស​រើស​កំពូល​យុវជន​២៤​នាក់ ដើម្បី​អភិវឌ្ឍ​កម្មវិធីអាវុធ AI

  • 2018-11-14 09:27:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យុវជន ២៤​នាក់ ​ក្នុង​ចំណោម ៥០០០​នាក់​ដែល​មាន​កម្រិត​វិទ្យាល័យ​ ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​កម្មវិធី​អ្នក​វិទ្យាសាស្ត្រ​វ័យក្មេង​ដើម្បី​អភិវឌ្ឍ​អាវុធ​បញ្ញា​សិប្បនិម្មិត (AI) ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​ក្រុង​ប៉េកាំង ហៅកាត់ BIT កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ។

យុវជនវិទ្យាល័យ ២៤នាក់ ត្រូវបានជ្រើសរើស​ឲ្យចូលរួម​កម្មវិធី​អ្នក​វិទ្យាសាស្ត្រ​វ័យក្មេង​ដើម្បី​អភិវឌ្ឍ​អាវុធ​បញ្ញា​សិប្បនិម្មិត (AI)/ រូបថត៖ South China Morning Post
យុវជន​ទាំង​២៤​នាក់ (ប្រុស/ស្រី) ដែល​មាន​អាយុ​ក្រោម ១៨ឆ្នាំ នឹង​ចូលរួម​កម្មវិធី​ពិសោធន៍​ប្រព័ន្ធ​អាវុធ​ឆ្លាតវៃ ដែល​មាន​រយៈ​ពេល ៤​ឆ្នាំ ជាមួយ​វិទ្យាស្ថាន BIT ដែល​ជា​វិទ្យាស្ថាន​មួយ​ក្នុង​ចំណោម​វិទ្យាស្ថាន​ស្រាវជ្រាវ​អាវុធ​ AI ល្បីៗ​នៅ​ក្នុង​ប្រទេស​ចិន។

វិទ្យាស្ថាន BIT បាន​ឲ្យដឹង​ថា យុវជន​ដែល​ខ្លួន​ជ្រើសរើស មិន​ត្រឹមតែ​មាន​ភាព​ឆ្លាតវៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​គំនិត​ច្នៃប្រឌិត ឆន្ទៈ​ក្នុង​ការ​ប្រយុទ្ធ និង​ភាព​អត់ធ្មត់​ក្នុង​ការ​ប្រឈម​នឹង​ឧបសគ្គ​ផ្សេងៗ​ផងដែរ​។ លើស​ពី​នេះ ពួកគេ ត្រូវ​តែ​ជា​អ្នក​ស្នេហា​ជាតិ​ពិត​ប្រាកដ។

សូម​ជម្រាប​ថា ចិន កំពុង​ប្រកួត​ប្រជែង​ជាមួយ​អាមេរិក និង​បណ្ដា​ប្រទេស​ផ្សេងៗ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា AI ក្នុង​វិស័យ​យោធា ដូចជា នាវា​មុជ​ទឹក​នុយក្លេអ៊ែរ​ឆ្លាតវៃ និង​រ៉ូបូត​តូច​ល្អិត​ដែល​អាច​ដាក់​ចូល​ក្នុង​សរសៃ​ឈាម​មនុស្ស​​ជាដើម​៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;